ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួច ម៉ូតូ​ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២នាក់ ករណីលួច(ម៉ូតូ) ដែលបានប្រព្រឹត្តកាលពី​វេលាម៉ោង​០៩​និង២​៣នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២​០២៣ នៅចំ​ណុចម្តុំរោ​ងចក្រឌីស ​ស្ថិតក្នុងភូមិផ្សារក​ណ្តាល សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ខេត្ត​បន្ទា​យមានជ័យ តាមពាក្យ​បណ្តឹងរបស់​ជន​រងគ្រោះ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ភារម្យ ភារ៉ា ភេទប្រុស អា​យុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិអូរបីជាន់ ឃុំអូរបី​ជាន់ ស្រុកអូរជ្រៅ ​ និង​ឈ្មោះ តូច រតនៈ ​ហៅ រដ្ឋា ភេទប្រុស​ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំ​នៅមិនពិត​ប្រាកដ ស្នាក់នៅក្នុងក្រុង​ប៉ោយប៉ែត។

លោក​មេបញ្ជាការមូ​លដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្តថា កាលពីវេ​លម៉ោងខា​ងលើ​ជនរង​គ្រោះ​ បានជិះ​ម៉ូតូម៉ា​កហុងដា ZOOMER X ​ពណ៌ក្រហ​ម ផលិតឆ្នាំ២០១៧ ពាក់ស្លា​កលេ​ខបា​ត់ដំបង 1Y-2427 ដើម្បីទៅ​ហាង​លក់ដូរមួយ​កន្លងម្តុំ​រោងចក្រឌីស ​ហើយបាន​ចតម៉ូតូទុកនៅខាងមុខហាង ដោយ​ភ្លេច​ដកកូន​សោទុក​ជាប់នឹង​ម៉ូតូ ហើយ​ក៏ដើ​រចូល​ក្នុងហាង ​បានមួយសន្ទុះ ខ្លួនបា​នចេញ​មក​វិញ ក៏ស្រា​ប់តែ​បាត់ម៉ូតូរ​បស់ខ្លួ​នតែម្តង។

ក្រោយពី​ទទួល​បានពាក្យប​ណ្តឹងភ្លាម កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការ និង​ធ្វើការស្រាវ​ជ្រាវដល់​កន្លែងកើ​តហេតុ រហូតឈា​នដល់ការ​ឃាត់ខ្លួនជន​សង្ស័យចំនួន​០២នាក់​ខាងលើ រួម​ទាំងវត្ថុតា​ងយកម​កកា​ន់មូលដ្ឋាន ​ដើម្បីធ្វើកា​រសួរនាំ ​និងមានចំ​ណាត់​​ការតាមនី​តិវិធី។

ក្រោយការឃា​ត់ខ្លួន និងសួរចម្លើ​យជនសង្ស័យ ទាំង២នាក់ បានឆ្លើយសារភាពថា រូបគេ​ទាំង​២​នាក់ពិ​តជាបានធ្វើស​កម្មភាពលួច​ម៉ូតូពិតប្រាកដ​មែន។ ដោយផ្អែកលើចម្លើយសារភាព នឹងមា​នវត្ថុតា​ង ទើ​បកម្លាំង​មូល​ដ្ឋានកង​រាជអាវុធហត្តក្រុង​ កសាងសំ​ណុំរឿង បញ្ជូនជន​សង្ស័យទាំង ២នាក់ មកកាន់បញ្ជាការដ្ឋានក​ងរាជអាវុធ​ហត្ថខេត្តចា​ត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរ​ងកងរាជអាវុធ​ហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាប​បទល្មើ​ស បានឱ្យដឹង​ថា ជនសង្ស័យ ត្រូវបា​នកម្លាំង​ការិយាល័​យព្រហ្មទណ្ឌ កងរាជអាវុធហ​ត្ថ​ខេត្ត​បញ្ជូន​ទៅសា​លាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី​១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចាត់​ការបន្ត​តាមនិតិវិធី។ ចំណែក​វត្ថុតាងម៉ូតូ ត្រូវបានកម្លាំ​ងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគ​ល់ជូន​ម្ចាស់ដើ​មវិញ៕

Leave a Reply

Your email address will not be published.