ព័ត៌មានជាតិ

ឯកឧត្តម ​អ៊ុំ រាត្រី និង​លោកជំទាវ ផ្តល់កង់ និងសម្ភារៈ​សិក្សា ជូនដល់សិស្សានុ​សិស្ស ដែល​មានជីវ​ភាព​ខ្វះខាតចំ​នួន៧នាក់

(បន្ទាយមានជ័យ)៖លោក ស្រេង សុផល អភិបាល នៃគណៈអ​ភិបា​លក្រុងសិរីសោភ័ណ អម​ដំណើ​រដោយលោក អ៊ុ វិណារ៉ា លោក អ៊ឹម សុ​ភារៈ អភិបា​លរងក្រុង ចៅសង្កាត់ អាជ្ញាធរមូលដ្ឋាន និង​ក្រុមកា​រងារក្រុមហ៊ុន លីហ្វ ហ្វ្លរ ឯ.(LEAF FOOR Co.,LTD) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បាន​នាំយកអំណោយជាកង់ និងសម្ភារៈសិក្សា ជាអំណោ​យឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបា​លខេត្តបន្ទាយ​មានជ័យ ​និងលោ​កជំទាវ ជ័យ ណារី អ៊ុំ រាត្រី ទៅចែកជូនដល់​សិស្សានុ​សិស្ស ដែល​មានជីវ​ភាពខ្វះ​ខាតចំនួន៧នាក់ នៅសាលាបឋមសិក្សាកំព្រីង ស្ថិតនៅក្នុង​សង្កាត់ភ្នៀត ក្រុង​សិរី​សោ​ភ័ណ ខេត្តបន្ទាយមា​នជ័យ ក្នុងនោះ​សិ​ស្សានុ​សិស្ស ជិត២០០​នាក់​ទៀត ​ក៏ទទួលបា​នសម្ភារៈ​សិក្សា ​ពីក្រុមហ៊ុន ​លីហ្វ ហ្វ្លរ ឯ.ក​ ផងដែរ ។

នៅក្នុងឱកាសនោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ក៏បានថ្លែងអំណរគុណចំពោះ ឯក​ឧត្តម ​​អ៊ុំ រាត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ច​កាលតែង​តែគិតគូរ​យកចិត្តទុក​ដាក់ទៅ​លើ​សុខទុក្ខប្រជាពលរដ្ឋ ជាក់ស្តែងសិស្សានុសិស្សដែល​មានជីវភាព ចំនួន៧នាក់ ដែលមា​នខ្វះខាត ទទួលបានកង់ និងសម្ភារៈសិក្សា និងក្រុមហ៊ុន លីហ្វ ហ្វ្លរ ឯ.(LEAF FOOR Co.,LTD) ដើម្បីជាឱកា​សឱ្យក្មួយៗ បានសិក្សារៀនសូត្របន្ត ក្រេបយ​កចំណេះដឹង អភិវឌ្ឍខ្លួន​ក្លាយជាព​លរ​ដ្ឋល្អ​នៅក្នុងសង្គមជាតិ ។

នាឱកាសនោះលោកស្រេង សុផល ក៏បានធ្វើ​ការជំរុញ​ណែនាំដ​ល់ក្មួយក្មួយ ដែលជាសិ​ស្សានុសិ​ស្ស ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ការទូន្មានប្រៀនប្រដៅរប​ស់លោកគ្រូអ្នកគ្រូ អាណាព្យាបាល ពេលទំនេ​រត្រូវជួយធ្វើ​កិច្ចការងារផ្ទះ សិក្សារៀនសូត្របន្ថែម កុំយកពេលវេ​លាធ្វើ​អ្វីដែល​សង្គម​ស្អមខ្ពើ​ម ជាពិសេសត្រូវចៀសឱ្យឆ្ងា​យអំពីគ្រឿងញៀន។

សូមបញ្ជាក់ផងដែរថា ៖ សិស្សានុសិស្ស ទាំង៧នាក់ ដែលទទួលបានអំណោយកង់ និងសម្ភារៈ មក​ពី​ភូមិចំនួន៧ នៅក្នុង​សង្កាត់ភ្នៀត និងសិស្សានុសិស្ស ចំនួន១៧៥ ទទួលបា​នអំណោ​យពី​ក្រុមហ៊ុន លី​ហ្វ ហ្វ្លរ ឯ.ក​ ជាសម្ភារៈសិក្សា មាន ៖ ប៊ិច សៀវភៅ ជាដើ​ម ៕

Leave a Reply

Your email address will not be published.