ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

ទីតាំង​សង្វៀនជ​ល់មាន់ និងអា​ប៉ោងនៅ​ឃុំថ្មពូន ស្រុកព្រៃ​ឈរ បើក​លេងដោ​យសេរីខណ:សមត្ថ​កិច្ច​សម្ងំស្ងៀមស្ងាត់​សង្ស័យជាឆ្នាំងបា​យទើបមិន​បង្ក្រាប!!!

ខេត្តកំពង់ចាម ៖សង្វៀនជល់មាន់ និងអា​ប៉ោងមួយកន្លែងដែលព័ត៌មានយើងទទួលបាន នៅចំណុច​ចំការចេក ចូល​តាមផ្លូវផ្សារបុត​ខ្នុរ ចម្ងាយ​ប្រមាណ ១០០០ម៉ែត្រ ស្ថិតក្នុ​ងឃុំថ្មពូន ស្រុកព្រៃ​ឈរ​ជាប់ព្រំប្រទល់ជាប់​នឹងស្រុកចំការ​លើ ពិតជាខ្លាំងមហិមា ព្រោះមានខ្សែអ្នកធំនៅ​ក្នុងខេត្តកំពង់ចាម និងមាន​អ្នកកាងពីក្រោយ សូម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប ពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរមាន​សមត្ថកិច្ច ត្រូវគ្នាអស់ហើយទើបមិនបង្ក្រាប។

 

បើតាមសេចក្តីរាយការ​ណ៍បានប្រាប់ មកអ្នកសារ​ព័ត៌មាន យើងអោយដឹងថា៖ ទីតាំង​ជល់មាន់​ខាងលើនេះ បានបើកដំណើ​រការជាយូរម​កហើយ និងមា​នការប្រកួតជា​រៀងរាល់ថ្ងៃ ដោយមា​នការភ្នាល់​ដាក់លុយស៊ីសង​ចាញ់ឈ្នះទ្រង់ទ្រាយ​ធំ មានមនុស្សព​ពាក់ពពូនទៅលេងច្រើនកុះករ (អ្នកឆ្លង​ខេត្តក៏មា​ន)ព្រោះល្បីកន្លែង​នេះមានសុវត្ថិភាពមិនព្រួយបារម្ភពីស​មត្ថកិច្ចចុះបង្ក្រាប។

 

ទោះយ៉ាងណាព័ត៌មាន​នេះ ចាត់ទុកជាសេចក្តីរា​យការណ៍ជូនដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល​ខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋានន​គរបាលខេត្តកំពង់ចាម ជាពិសេសប្រជា​ពលរដ្ឋសំណូមពរ​ដល់លោកអធិការ​ស្រុកព្រៃឈ​រមេត្តាចុះ​ត្រួតពិនិត្យផង ដើម្បីមានវិធានការចុះបង្ក្រាប លុបបំបាត់ល្បែងស៊ីសង​ខុសច្បាប់តាមមូល​ដ្ឋានស្រប​តាម គោលនយោបាយ ភូមិ ឃុំ សង្កាត់មា​នសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យ អនុវត្តន៍

Leave a Reply

Your email address will not be published.