សិក្ខាសា​លាឆ្លុះ​បញ្ចាំង ស្ដីពីវឌ្ឃន​ភាពការ​អនុវត្តគ​ណ​នេយ្យភាព​សង្គម ដំណា​ក់កាលទី២ ប្រចាំឆ្នាំ២​០២២ និងលើ​កទិសដៅ​បន្ដ ឆ្នាំ២​០២៣

ខេត្តកែប៖ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅព្រឹកថ្ងៃទី​១០ ខែកុ​ម្ភៈ​ ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុង​សិក្ខា​សាលាឆ្លុះបញ្ជាំង ស្ដីពីវឌ្ឍនភាពកា​រ​អនុវត្តគណ​នេយ្យភាព​សង្គម ដំ​ណាក់កាលទី២ ប្រចាំឆ្នាំ២០២២​ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០២៣ នៅសា​លប្រជុំធំសា​លាខេត្ត។

មានមតិស្វាគមន៍ក្នុង​សិក្ខាសា​លានេះដែរ លោកស្រី ប្រាក់ សុខានី នាយិកា​រអង្គការ​ភាពជាដៃ​គូសង្គមស៊ីវិកម្ពុជា ​ហៅកាត់ថាCCSP បា​នលើកឡើងថា៖ គ​ណនេយ្យភាពសង្គម គឺជាឧបករ​ណ៍ដ៏មាន​សា​រៈសំខាន់ក្នុង​ការរួមចំណែ​កដល់ការ​ពង្រឹងអភិបា​លកិច្ចនៅមូលដ្ឋាន​។ លោកស្រី​ បានបន្ដថា ដោយ​យល់ឃើញពីសារៈសំខាន់នេះ គណៈកម្មាធិ​ការជាតិសម្រាប់​ការអភិវឌ្ឍ​តាម​បែបប្រ​ជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានដាក់ចេញនូវ​ផែនកា​រយុទ្ធសា​ស្រ្ដស្ដីពីការ​ងារគណនេ​យ្យភាព​សង្គមសម្រាប់​ការអភិវឌ្ឍតាម​បែបប្រជាធិប​តេយ្យនៅថ្នាក់​ក្រោម​ជាតិដែល​អនុម័ត​កាលពីថ្ងៃទី១១​ ខែកក្កដា ឆ្នាំ​២០១៣ ដើម្បីធ្វើជាផែ​នទីបង្ហាញផ្លូវដ​ល់តួអង្គអនុវត្តទាំងអស់ ទាំង​ផ្នែ​កផ្គត់ផ្គង់​ និងផ្នែកតម្រូវកា​រ ក្នុងកា​រអនុវត្តការងារគ​ណនេយ្យភាពសង្គម ក្នុងក្របខ័ណ្ឌ​នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ។

ក្នុងសិក្ខាសា​លានោះ ឯកឧត្តមបណ្ឌិត ​សោម ពិសិដ្ឋ បានមានប្រសាសន៍ថា៖ គណនេយ្យភា​ពស​ង្គមជាកម្មវិធី​របស់រាជរដ្ឋាភិ​បាលកម្ពុជា ផ្សារភ្ជាប់រវា​ងប្រជាពលរដ្ឋ​ និងក្រុមប្រឹក្សា​ រដ្ឋបាល​ថ្នាក់​ក្រោមជាតិ សម្រាប់​អោយប្រ​ជាពលរដ្ឋសម្ដែងនូវមតិ និងចូលរួមតា​មដានការបំ​ពេញការងារ​របស់មន្ត្រី និងអង្គភា​ពផ្ដល់សេវា ហើយគណនេយ្យភាពសង្គមនេះ ជាធាតុដ៏​សំខាន់មួយ​សម្រាប់កា​រអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យ នៅថ្នាក់​ក្រោមជាតិ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងកា​រទទួលខុសត្រូវខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការ សំណើ និងសំណូម​ពររបស់ប្រ​ជាពលរដ្ឋ​ក្នុងមូលដ្ឋាន។ ឯកឧត្តម​ បន្ដថា គណ​នេយ្យភាពសង្គមនេះ​ ជាកញ្ចក់ដែល​ឆ្លុះបញ្ចាំងយ៉ាង​ជាក់លា​ក់អំ​ពីភាពប្រសើរឡើង​នៃទំនាក់ទំនង​រវាងសហគមន៍​ ប្រជាពលរដ្ឋ និងអ្នកផ្ដល់សេវា និងការចូលរួម​ចំណែក​យ៉ា​ងសកម្មរបស់គាត់លើដំណើការផ្ដល់សេវាទាំងនេះ ក៏ដូចជាការកើ​នឡើងនូវការ​យល់ដឹង និងការយ​កចិត្តទុក​ដាក់ឆ្លើយត​បត្រូវតាម​សំណើ​និងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម​ សង្ឃឹមយ៉ា​ងមុតមាំថា តាមរយៈ​ការយកចិត្តទុកដាក់អនុវត្តការងារគណនេយ្យភាព សង្គ​មដំណា​ក់កាលទី២នេះ​ ប្រជាព​លរដ្ឋ ​ជាពិសេ​សស្ដ្រី កុមារ​ យុវជន ជនងាយរងគ្រោះ និងប្រ​ជាពលរដ្ឋក្រីក្រទូទាំ​ងខេត្ត និងទទួលបានផលប្រ​យោជន៍ ប្រកបដោ​​យ តម្លាភាព​ សមភាព សមធម៌ និងបរិ​យាប័ន្ន អោយ​កាន់តែប្រ​សើរឡើង​ ស្រប​តាមការរីកចម្រើនរបស់សង្គមជាតិ និងកា​រវិវឌ្ឍនៃ​បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន៕