
ឯកឧត្តម ជាប ដាវុធ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការនីកំពង់ចម្លងអយរិក្សត្រ-ភ្នំពេញ និងកំពង់ចម្លងស្វាយជ្រំ-ជ្រោយចង្វារចំនួន១៥០នាក់
កណ្តាល៖នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម ទទួលបន្ទុកប្រធានចលនាយុវជន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ–កម្មការនីបម្រើការងារនៅកំពង់ចម្លង អរិយក្សត្រ–ភ្នំពេញ ជាង១៥០នាក់ នៅក្នុងស្នាក់ការគណបក្សប្រជាជន ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងកម្មវិធីនេះក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានក្រុមការងារគណបក្សស្រុកល្វាឯម,លោក អាន សំអន អគ្គនាយក និងអគ្គនាយករង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ–អរិយក្សត្រ,កងកម្លាំង មន្ត្រីរាជការ និង មេឃុំចំនួន ០៣ឃុំ។
ក្នុងពិធីសំណេះសំណាលនោះផងដែរលោក អាន សំអន ក៏បានអានរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធីទាំងមូលអំពីស្ថានភាពភាពកំពង់ចម្លង កាលពីចាប់ផ្តើមដំណើរការ នៅឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន។ ដោយតាំងតែពីមានតែទូកឈើ រហូតមានសាឡាងធំៗចំនួន៥ និងទូកកាណូតចំនួន២៣ ដើម្បីចូលរួមចំណែកផ្តល់សុវត្ថិភាព ភាពលឿនរហ័ស ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិតកងកម្លាំងប្រដាប់អាវុធ និងការជួយចម្លងប្រជាពលរដ្ឋដែលមានជំងឺ ត្រូវធ្វើដំណើរតាមទូកដរគឺមិនមានការគិតលុយនោះទេ។ ហើយលោក អាន សំអន ក៏លើកទឹកចិត្តឲ្យបងប្អូនបុគ្គលិកទាំងអស់ត្រូវបន្តចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ។
ក្នុងកម្មវិធីដ៏រីករាយ និងស្និតស្នាលនេះ ឯកឧត្តម ជាប ដាវុធ បានមានមតិសំណេះសំណាល និងចែករំលែកបទពិសោធន៍ និងលើកទឹកចិត្តជូនចំពោះកម្មករ កម្មការី ត្រូវខិតបំពេញការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនអោយមានការរីកចំរើនបន្ថែមទៀត និងលើកទឹកចិត្តឲ្យបុគ្គលិកដែលធ្វើការ ហើយឆ្លៀតពេលសិក្សារៀនសូត្របន្ថែមទៀត និងកុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងកម្មធីនោះឯកឧត្តម ជាប ដាវុធ ក៏បានឧបត្ថមថវិការជូនកម្មករ កម្មការនីក្នុងម្នាក់ ៗ៣០០០០៛(បីម៉ឺនរៀល) និងបានថតរូបអនុស្សាវរីយ៍ រួមទាំងការចូលរួមអាហារសាមគ្គីផងដែរ៕ ព្រំ បូរី