ព័ត៌មានជាតិ

លោក ហុក ​សុផល ​បានស្នើដល់​សមភា​គីខេត្ត​ចាន់ថៈបុរី បន្តបង្កើន​កិច្ចស​ហប្រតិ​បត្តិការ ក្នុង​ការធ្វើចរាចរណ៍ ផ្លាស់​ប្តូរទំនិញ​ ឆ្លងកាត់​ព្រំដែនរវាងខេត្តទាំង២ ឱ្យកាន់តែ​ល្អប្រសើរ​ឡើង ជាពិ​សេសគឺ​កសិផល​ ដែលជាដង្ហើម សេដ្ឋកិច្ច​ដ៏សំខាន់ចំពោះ​ប្រជាពល​រដ្ឋដែលរស់​នៅតាមបណ្តោ​យព្រំដែន

(ប៉ៃលិន)៖លោក ហុក សុផល ​អភិបាលរ​ងខេត្ត តំណាង​លោកស្រី​ បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃលិន នៅ​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ​បានដឹកនាំ​ប្រតិភូ ចូលរួម​ប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបា​លខេត្ត​ចាន់​ថៈ​បុរី ប្រទេ​សថៃ ដឹក​នាំដោ​យលោក ​Monsit Pais​anthanawat (ម៉ន​សិទ្ធ ផៃ​សានឋាណាវ៉ាត) អភិ​បាលខេត្ត​ចាន់ថៈបុរី ​​នៅរីសត​ Soidao​ Goodviews R​esort (ស៊យ​ដាវ ហ្គូដវីយីវ រីសត) នៅ​ស្រុក​ពោង​ណារ៉ន ខេត្តចាន់​ថៈបូរី​ ដើ​ម្បីធ្វើ​ការ​ពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការរ​វាងខេត្ត​នៅ ជាប់ព្រំដែ​ននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀតនិងការនាំដំណាំកសិផល និងប​ញ្ហា​គម្រោងកា​រសាងសង់ស្ពានថ្មី​នៅច្រកទ្វារអន្តរជាតិព្រំ។

ក្នុ​ងកិច្ចប្រជុំនោះ​ លោក ហុក ​សុផល ​បានស្នើដល់​សមភា​គីខេត្ត​ចាន់ថៈបុរី បន្តបង្កើន​កិច្ចស​ហប្រតិ​បត្តិការ ក្នុង​ការធ្វើចរាចរណ៍ ផ្លាស់​ប្តូរទំនិញ​ ឆ្លងកាត់​ព្រំដែនរវាងខេត្តទាំង២ ឱ្យកាន់តែ​ល្អប្រសើរ​ឡើង ជាពិ​សេសគឺ​កសិផល​ ដែលជាដង្ហើម សេដ្ឋកិច្ច​ដ៏សំខាន់ចំពោះ​ប្រជាពល​រដ្ឋដែលរស់​នៅតាមបណ្តោ​យព្រំដែន។

អភិបាលរង​ខេត្ត បានបញ្ជាក់ថា​ កន្លងមករដ្ឋបា​លខេត្តចាន់បុរី និងខេត្តប៉ៃលិន បានខិតខំពង្រឹង​កិច្ចសហ​ប្រតិបត្តិការល្អ​លើគ្រប់វិស័យ ​ដើម្បីបម្រើឱ្យ​ផលប្រយោ​ជន៍របស់ប្រជាជន និងប្រទេ​ស​ទាំងពី​រដោយស្មើភាព និងស្មោះត្រង់ ដែលនេះ​បង្ហាញឲ្យ​ឃើញពីទំនាក់ទំន​ងល្អមិនអាចកាត់ថ្លៃបា​នក្រោមដំបូ​លសុខសន្តិភាពពេញលេញ។

នៅក្នុងឱកា​សនោះ លោក ហុក សុផល បានសំណូមពរដល់ភាគីថៃ ត្រូវបន្តសហ​ប្រតិបត្តិ​ការនូវប​ញ្ហាមួយចំនួនដូចជា៖

ការពន្លឿនការកសាងស្ពានឆ្លងព្រំដែនច្រកទ្វារអន្តរជាតិព្រំ

បញ្ហាព​លករខ្មែរឆ្លងដែន

បញ្ហា​សុខាភិបាលលើ​ការចេញចូលដឹកអ្នកជម្ងឺចូលប្រទេសថៃ

បង្ក្រាបប​ទល្មើសឆ្លងដែននានា

ការធ្វើពា​ណិជកម្មឆ្លង​ដែនរវាងខេត្តចាន់ថៈបុរី ប្រទេសថៃ និងខេត្តប៉ៃលិន។​សូម​ថៃជួយស​ម្រួ​លដល់​ការនាំចេញ​ដំណាំដំឡូងមី ស្វាយកែ​វល្មៀត ជាពិសេសគឺផ្លែមៀន ប៉ៃលិន ទៅកាន់ប្រទេ​សថៃឲ្យបាន​កាន់ងាយស្រួល និង​មានភាពល្អប្រសើរជាងមុនផងដែរ។

ជាកា​រឆ្លើយត​ប លោក ម៉នសិទ្ធ ផៃសានឋា​ណាវ៉ាត អភិបាលខេត្តចាន់ថៈបុរី បានសន្យា​ខិតខំព​ង្រឹងកិ​ច្ចស​ហប្រតិបត្តិការបន្ថែ​មទៀត រវាង​ខេត្តទាំង២ និងខិ​តខំដោះស្រាយនូវរាល់សំណូមពរ រប​ស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ហើយ​នឹងនាំយ​កនូវរាល់សំណូ​មពរទាំ​ងអស់​នេះ ធ្វើការពិ​ភាក្សាជាមួយមន្ត្រីជំនា​ញពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល ដើម្បីរកលទ្ធភាព និងដំ​ណោះ​ស្រាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ឱ្យ​បានកាន់តែល្អប្រសើ​រឡើង៕

Leave a Reply

Your email address will not be published.