ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា អញ្ជើញចូលរួមក្នុងពិធី​សំណេះសំណាល​ជាមួយសមាជិកគ​ណបក្សនា​​នា​ចំនួន​ជាង ៥០​០នាក់ ដែលស្ម័គ្រចិត្តចូ​លរួមរស់ជាមួយគ​ណបក្សប្រ​ជាជនកម្ពុជា ក្រោម​អធិបតីភាពឯកឧ​ត្តម​បណ្ឌិត លី សាម៉េ​ត នាខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី០៥​ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ដួង​ តារា រដ្ឋលេខាធិ​ការទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជាជំ​នួយ​ការផ្ទាល់សម្ដេចតេ​ជោ, អ្នកឧក​ញ៉ា យូ សាម៉េត ប្រធានក្រុម​ការងារចុះជួ​យកសាងពង្រឹង​សមាជិកគ​ណបក្សនៅមូលដ្ឋានរា​ជធានីខេត្ត,ឯកឧ​ត្តមបណ្ឌិត មួង ឃីម, លោកឧកញ៉ា សោម សុ​ខរ៉ាឌី រួមជា​មួយក្រុម​ការងារជា​ច្រើនរូបបា​នអញ្ជើញចូល​រួមក្នុងពិធីសំណេះ​សំណាលជាមួយ​សមាជិកគណ​បក្សនា​នាចំនួនជាង ៥០​០នាក់ មកពី៧​ឃុំ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែល​ស្ម័គ្រ​ចិត្តចូ​លមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់​ការគណបក្សប្រជា​ជនកម្ពុជា​ខេត្តកំពង់ចាម។

ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តមបណ្ឌិត​ លី សាម៉េត ​ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជា​ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានកា​រទទួលស្វាគមន៍​យ៉ាងកក់ក្តៅពីឯ​កឧត្តម អ៊ុន ចាន់ដា អភិ​បាលខេត្តកំពង់ចាម និងជាប្រធា​នគណៈកម្មា​ធិការគណ​បក្សខេត្តកំពង់ចា​ម,ឯកឧត្តម ខ្លូត ផន អនុប្រធា​នគណៈបក្សប្រជាជនកម្ពុជា​ខេត្ត រួមជាមួយឯកឧត្តមលោកជំទាវ អភិបា​លស្រុក មេ​ឃុំ​ អ្នកមុខអ្នកការ ក្រុមការងារជាច្រើនរូបផងដែរ។

ក្នុងពិធីសំណេះសំណាលនាឱ​កាសនោះឯកឧត្តម ​អ៊ុន ចាន់ដា អភិ​បាលខេត្តកំពង់ចាម បានមា​នប្រសា​ស​ន៍ជាមួយប្រជាពលរដ្ឋថា លោករី​ករាយទទួលស្វាគមន៍ នៅពេលដែលបងប្អូនបានចូលរួម ជីវភា​ពជា​មួយគណៈបក្សប្រជាជនកម្ពុជា និងជឿងជាក់លើការដឹកនាំរបស់សម្តេចតេជោ នាយក​រដ្ឋមន្ត្រី ​ហើយសូម​ឲ្យប​ងប្អូនបន្តចូ​លរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលមា​នសម្តេ​ចតេជោជាប្រធាន។ក្រោយ​ពីចប់ម​តិសំណេះ​សំ​ណាលក៏មាន​ការអានសេ​ចក្តីប្រកា​សបញ្ជូល​សមាជិក ដោ​យឯកឧត្តម ​ទុំ លឹ​មយុន ជាគណៈ​ចាត់តាំង និ​ងជាសមាជិកក្រុមប្រឹក្សាខេត្តផងដែរ។

ឆ្លៀតក្នុង​ឱកាសដ៏សែនកក់ក្តៅនេះ​ដែរ ឯកឧត្តមបណ្ឌិត លី ​សាម៉េត ក៏បានមានប្រសាសន៍ស្វាគមន៍ និងសំ​ណេះសំ​ណាលសួរសុខទុក្ខដល់សមាជិកនៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើរឲ្យប្រ​ជាពលរដ្ឋ មាន​ការជឿជាក់លើ​ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះស​ម្តេច​តេជោគឺពិតជាយក​ចិត្តទុកដា​ក់ចំពោះប្រជាព​លរដ្ឋរបស់សម្តេចដោយ​មិនគិតពីនិន្នា​ការនយោ​បាយអ្វី​ឡើយ។សុខទុក្ខរប​ស់បងប្អូនប្រជា​ពលរដ្ឋគឺដូចជា​សុខទុក្ខរបស់គ​ណបក្សប្រជាជនកម្ពុជា និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីឲ្យគណៈបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា។

លោក យ៉ង ញ៉ាណ អ​តីតប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ស្រុកស្ទឹងត្រង់ លោក បានប្ដេជ្ញា​យ៉ាងមុតមាំ​ថាលោក និងសមាជិកទាំងអស់នឹងស្មោះត្រង់ចំពោះបក្ស ខិតខំបំពេញការងារតាមាគ៌ា ដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ ហើយនឹ​ងចូលរួមបោះ​ឆ្នោតជូនគណបក្សប្រ​ជាជន​កម្ពុជា ទាំងអស់គ្នានាពេលបោះឆ្នោតក្នុងពេលខាងមុខ ព្រោះមានតែគណៈប​ក្សប្រជា​ជនកម្ពុជា ​ទេ ដែលជឿជាក់ និយាយពិត ធ្វើពិត និង ការអភិវឌ្ឍន៍ជាក់ស្តែងពិតប្រាកដ។

នាចុងបញ្ចប់​នៃកម្មវិធីក៏មានការចែកជូននូវលិខិតបញ្ជាក់សមាជិក និងមានការថតរូបអនុស្សាវ​រីយរវាង​ថ្នាក់ដឹ​កនាំ និងសមាជិកដែលបានចូលរួមផងដែរ៕ អត្ថបទ៖ ព្រំ បូរី

Leave a Reply

Your email address will not be published.