ព័ត៌មានជាតិ

លោកជំទាវ កុយ សុដានី ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ពា​ក់ព័ន្ធនឹង​ការប្រមូល​ធាតុចូល​ទាក់ទង​នឹងវិស័យ​សាធារ​ណការ និងដឹកជញ្ជូន ដើម្បីចូល​រួមរៀប​ចំតាក់តែ​ងយុទ្ធ​សាស្រ្តបញ្ចកោណ ដំ​ណាក់​កាលទី​១

(ភ្នំពេញ)៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធា​រណការ និងដឹកជញ្ជូន កាលពី​រសៀលថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព..២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២​០២៣ បានដឹក​នាំកិច្ចប្រជុំពិ​ភាក្សាការងារ​ពាក់ព័ន្ធនឹង​ធាតុចូលនៃ​យុទ្ធសាស្រ្ត​បញ្ចកោណដំ​ណាក់​កាល​ទី១ ។កិច្ចប្រជុំនេះត្រូវ​បានរៀបចំឡើង​ក្នុងគោលបំណ​ងប្រមូលធាតុ​ចូលទាក់ទង​នឹងវិស័យ​សាធារណការ និងដឹក​ជញ្ជូន សំដៅចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំតា​កតែងយុទ្ធសា​ស្រ្តបញ្ចកោណ ដំណា​ក់កាលទី១ ដើម្បី​បន្តអភិវឌ្ឍកម្ពុជាបន្តពីយុទ្ធសាស្រ្តចតុកោណ ទាំងបួនដំ​ណាក់កា​ល ដែល រាជរដ្ឋាភិបាលបាន​ដាក់ចេញឱ្យអនុវត្តកន្លងមក។

អង្គប្រជុំ បានពិភាក្សាផ្លាស់ប្តូរមតិ​យោបល់យ៉ាង​ផុសផុលលើមុំទាក់ទងនឹងវិស័យសាធារណការ និងដឹ​កជញ្ជូន ដែលស​ម្រេចសមិទ្ធផលការ​ងារបាន​ក្រោមយុទ្ធសាស្រ្តចតុកោណទាំង៤ ដំណាក់​កាលក្នុង នីតិកាលទី​៦ នៃរដ្ឋសភា (២​០១៨២០២៣) ព្រមទាំងបានកំណត់សូចនាករ និងពេល​វេលាអនុវត្តច្បាស់លាស់ ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីបានជា​ធាតុចូល​សម្រាប់រៀបចំយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ នេះផងដែរ៕

Leave a Reply

Your email address will not be published.