ខេត្តប៉ៃលិន៖ដោយឃើញមានការចោលសំរាមតាមដងផ្លូវ ជាពិសេសផ្លែស្វាយ គេសង្កេតឃើញភាគច្រើនគឺឡានធំៗ ដែលដឹកទៅលក់ក្នុងប្រទេសថៃ តាមច្រកអន្តរជាតិព្រំ នៃខេត្តប៉ៃលិនស្វាយដែលល្អៗថៃទិញ ឯស្វាយខ្លះទៀតមិនត្រូវប៉ាន់ក៏ថៃមិនទិញ ដូច្នេះហើយក៏សល់មិនដឹងយកទៅណាក៏ចោលពាសពេញផ្លូវតែម្តងធ្វើអោយខូចបរស្ថាន។
ដើម្បីអោយមានសណ្តាប់ធ្នាប់ រដ្ឋបាលស្រុកសាលាក្រៅ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំអាជ្ញាធរឃុំស្ទឹងកាច់ មេភូមិផ្សារព្រំជើង មេភូមិផ្សារព្រំត្បូង មេភូមិអូររអិល បានចុះណែនាំដល់អ្នកបើករថយន្តដឹកទំនិញ(ស្វាយ) ដែលមកលក់នៅច្រកព្រំ អោយចូលរួមសំអាត អនាម័យលើរថយន្តកុំអោយមានធុំក្លិនស្អុយរឺចោលសំរាម និងថង់នាពេលយកទៅចោលពាសវាលពាសកាលតាមដងផ្លូវទីសាធារណ:។
បើតាមការអោយដឹង ពីអ្នកបើកបររថយន្តមូលហេតុយកទៅលក់ហើយគេមិនទិញមិនដឹកយកទៅណាក៏ចាក់ចោលតាមផ្លូវទៅ៕