
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនពិការ អតីតយុទ្ធជន និងយុវនីតិសម្បទា
ថ្ងៃចេញផ្សាយៈ January 31, 2023
(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជូនជនពិការ អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន នៅសាលាឃុំស្ទឹងកាច់ចំនួន២៩៤នាក់។
ក្នុងពិធីនេះដែរលោកជំទាវអភិបាលខេត្ត បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយពិសេសគីបងប្អូនជាជនពិការនិង អតីតយុទ្ធជននេះតែម្តង៕