ព័ត៌មានជាតិ

ពិធីបិតផ្សព្វផ្សាយ​ខ្លឹមសារ​អនុសំវ​ច្ចរ​មហា​សន្និបា​តមន្ត្រី​សង្ឃទូ​ទាំងខេត្ត​បន្ទាយមាន​ជ័យលើកទី៣០ នៅ​វត្តគីរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ក្នុងរយៈ​ពេលពេញ​មួយថ្ងៃ​ នៃអនុ​សំវច្ចរៈម​ហាសន្និបា​តមន្ត្រីសង្ឃ​ទូទាំង​ខេត្តប​ន្ទាយមានជ័យ​ ដោយមហាសន្និ​បាតទាំងមូល​បាន​អនុវត្តនិ​ងគោរពតា​មកម្មវិធី​​ត្រឹមត្រូវ​ដោយ​មានការសម្រ​បសម្រួលពី​មន្ទីរធម្មការ និងសាសនា​ខេត្ត និងព្រះ​មេគណ​ខេត្តទាំងពីរ​គណៈ​បាន​បង្ហាញពី​គោលបំ​ណង ក្រៅ​អំពី​សុំប្រកា​សលើ​កទី១ ដល់​លើកទី៣០ បានលើក​ឡើងពីប​ទអន្តរាគ​មន៍បញ្ហា​ប្រឈម និងដោះ​ស្រាយ​សំណូ​មពររប​ស់សាលា​គុន សា​លាអ​នុគណ​ ព្រះចៅ​អធិការ អា​ចារ្យគណៈ​កម្មការបានពិភាក្សា​យ៉ាងផុលផុស​ ដើម្បីប្តូរប​ទពិសោ​ធទៅវិញទៅមក លើចំណុ​ចខ្លាំងចំ​ណុច​ខ្សោយ​បញ្ហាប្រឈ​មក្នុងវិស័យ​ព្រះពុទ្ធសាសនា ដោយ​ខិតខំយ​កអស់​កម្លាំង​កាយចិត្ត ដើម្បី​ត្រួត​ពិនិត្យនិងវា​យតម្លៃនិងលើ​កទិស​ដៅអនុវត្តបន្ត​។ក្នុង​នេះផងដែរមន្ទីរ អង្គភា​ពរួមមាន ​មន្ទីរវប្បធ​ម៌និ​ងវិចិត្រសិល្បៈ​ មន្ទីរបរិស្ថានខេត្ត​បានឡើងមា​ន​ចំណាប់​អារម្មណ៍ ចំពោះទីវត្តអារាម​នា​នាទៅ​ចូលរួម​ថែរក្សានូ​វសមិទ្ធផ​លដែលមា​នអាយុកា​លយូរ​ឆ្នាំ និងរក្សាបង្កើនដ្ឋានឲ្យ​បានល្អស្អាត។​ជា​លទ្ធផ​​លនៃ​ម​ហាសន្និ​បាត​នេះសង្កេត​ឃើញមា​នបញ្ហាប្រ​ឈមខ្លះ ត្រូវលើកយ​កមកដោះស្រាយ​ជៀសវា​ង​នូវជម្លោះ​អធិករណ៍ណា​មួយកើត​ឡើង ពោលគឺត្រូវ​លុបបំបាត់នូវ​វប្បធម៌រៃ​អង្គាសខុ​សពេលវេលា។លុះដល់ថ្ងៃបន្ទាប់ទី៣១ ខែម​ករា ឆ្នាំ២០២៣ ក៏បានប្រារព្ធពិ​ធីបិទមហាស​ន្និបាត​មន្ត្រីស​ង្ឃខេត្តក្រោម​អធិបតីភា​ព ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិ​ការក្រសួង​ធម្មការនិងសា​សនា ឯកឧត្តម អ៊ុំ ​រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មកា​រនិងសាសនាខេត្ត​បានលើកឡើងថា ក្រោយ​ពីបានធ្វើការពិ​ភាក្សារកដំណោះ​ស្រាយជុំវិញបញ្ហា​ដែលបានលើកឡើងរួចមកនិងមាន ដឹកនាំ​ព្រមទាំ​ងព្រះមន្ត្រី​សង្ឃ និងសហ​ការបន្ត​ពង្រឹង​គុណភា​ពទាំងគ្រប់គ្រង​វត្តអារាម ឲ្យមានរបៀបរៀ​បរយ សាមគ្គី​ភាពរក្សា​តម្លៃព្រះពុទ្ធ​សាសនា​ បន្តជំរុញក្នុងការ​រៀបចំ​រចនាសម្ព័ន្ធថ្នាក់​ខេត្ត ស្រុក ក្រុង​បន្តខិតខំ​ពង្រឹងពង្រីក​សាលាពុទ្ធិក​បឋមសិក្សារ​ហូតដល់​ពុទ្ធិកវិទ្យាល័យ និងគ្រូបង្រៀនឲ្យ ​គុណភាពល្អ។

ឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមហង្ស ចាន់ព្រីដា រដ្ឋលេ​ខាធិការក្រសួងធម្មការ និងសាស​នាបា​នមាន​ប្រសាសន៍ថ្លែង​នូវការកោតសរសើ​រនិងវាយតម្លៃខ្ពស់​ចំពោះមន្ទីរធម្មការ​និងសាសនាដែ​លបានសហការ​ជាមួយ​សាលាគណ​ខេត្តបានធ្វើឲ្យអ​ង្គមហា​សន្និបាតទទួលបានជោគជ័យ។ ជាមួយគ្នានោះឯកឧត្ដ​មក៏បានផ្តាំផ្ញើដល់ប្រធាន ​អង្គអនុសំវច្ចរៈម​ហាសន្និបាតមន្ត្រីសង្ឃលើកទី៣០ បន្តព​ង្រឹងគុណ​ភាពដឹកនាំ​សាមគ្គីភាពផ្ទៃ​ក្នុងរក្សាត​ម្លៃព្រះពុទ្ធសាសនា ទៅឲ្យវត្តអារា​មក្លាយទៅ​ជាកន្លែងផ្តល់​នូវចំ​ណេះដឹងទាំងផ្លូវលោក លើធម៌​អប់រំផ្លូវចិត្តចៀស​វាងនូវអំពើហិង្សា ជាពិសេ​សបន្តទប់ស្កា​ត់សកម្មភាពធ្វើអា​ជីវកម្មលើសាស​នាកេងប្រវ័ញ្ច ដើម្បីផលប្រយោ​ជន៍លាភស​ក្ការៈតាម​គ្រប់​រូបភាពដូចជា ការឃោសនារៃ​អង្គាស​អុកពេ​លមា​នច្បា​ប់ទម្លាប់​ត្រឹម​ត្រូវ និងតា​មទីប្រជុំជ​នសាធា​រណៈធ្វើឲ្យជះ​ឥទ្ធិពល​អាក្រក់​បាត់បង់នូវត​ម្លៃ នៃព្រះពុទ្ធសា​សនា។ចុងក្រោយ គណៈអធិប​តីបានប្រគ​ល់ប័ណ្ណ​សរសើរ បា​នថ្លែងនូវ​អំណរគុណនិង​ពិធីរាប់បាត្រព្រះសង្ឃចំនួន ៣៣៣អង្គផងដែរ៕

Leave a Reply

Your email address will not be published.