(ជប៉ុន)៖លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនាវេលាម៉ោង ៥និង០៣នាទីល្ងាច ម៉ោងក្នុងប្រទេសជប៉ុន នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ដោយគាំងបេះដូងលែងដើរ ក្រោយពីឆ្មាន់កាំភ្លើងបានបាញ់ចំដើមទ្រូងចំនួន ២គ្រាប់ ក្នុងអំឡុងយុទ្ធនាការឃោសនាមួយ ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។នេះបើយោងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
នៅព្រឹកថ្ងៃសុក្រនេះ លោកShinzo Abe អាយុ ៦៧ឆ្នាំ បានថ្លែងនៅឯយុទ្ធនាការឃោសនាមួយ នៅខាងក្រៅស្ថានីយរថភ្លើងនៅក្នុងទីក្រុង Nara ភាគខាងកើតទីក្រុង Osaka នៅពេលដែលបុរសម្នាក់ដែលប្រដាប់ដោយកាំភ្លើងបានដើរមកជិតលោក ពីខាងក្រោយ បន្ទាប់ពីករណីផ្ទុះអាវុធ២គ្រាប់ លោក Shinzo Abe បានដួលនៅលើដី ហើយបានហូរឈាមដេកសន្ធឹងបាត់បង់ស្មារតី។
សាព័ត៌មានរបស់ជប៉ុនបានបញ្ជាក់ថា ជនដែលរងការចោទប្រកាន់ថា ជាអ្នកបាញ់ មានឈ្មោះ Tetsuya Yamagami អាយុ៤១ឆ្នាំ មកពីទីក្រុង Nara ត្រូវបានចាប់ខ្លួន។បុរសរូបនោះធ្លាប់បម្រើនៅក្នុងកងទ័ពជប៉ុនរយៈពេលបីឆ្នាំ៕