ព័ត៌មានជាតិ

មហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង រួមទាំងសប្បុជន ចែកសម្ភារៈសិស្សាជូន សិស្សានុសិស្សចំនួន៧១៦នាក់ និង លោកគ្រូអ្នកគ្រូ២២នាក់

កណ្តាល៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ មហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង មាតាបង្កើតឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងសប្បុរសជន បានចូលអមដំណើរ ក្នុងពិធីចែកជូនសិស្សានុសិស្ស ចំនួន ៧១៦ និង លោកគ្រូ អ្នកគ្រូ២២នាក់ នៅសាលាបឋមសិក្សាសុវណ្ណសាគរ នៅក្នុងសង្កាត់អរិយក្សត្រ ក្រុងល្វាឯម ខេត្តកណ្តាល។

ក្នុងពិធីចែកអំណោយនេះបានការទទួលស្វាគមន៍ ពីលោក សុខ វ៉ាន់សេង ប្រធានការិយាល័យអប់រំស្រុកល្វាឯម,លោក ភា ចំរើន ប្រធានសាខាសមាគមសិស្ស និសិ្សត បញ្ញាវន្តក្មេងវត្ត សាខាខណ្ឌពោធិ៍សែនជ័យ និង ក្រុមការងារសាខាសមាគម ថ្នាក់កណ្តាល, លោក ម៉ែន ផល្គុណ មេឃ៉ំអរិយក្សត្រ,លោក អាន ពេញ នាយកប៉ុស្តិ៍នគបាលអរិយក្សត្រ រួមទាំងមន្ត្រីរាជការ ប្រជាការពារ និង មាតាបិតា សិស្សានុសិស្សផងដែល។

ក្នុងការផ្តូលជូននោះ សិស្សានុសិស្សទទួលបានសៀវភៅ ប៊ិក និង ថវិកា លោកគ្រូ អ្នកគ្រូក៍ទទួលបានថវិកា រួមទាំងមន្ត្រីនគបាលឃ៉ំអរិយក្សត្រចំនួន០៥នាក់ និង ប្រជាការពារចំនួន០៥នាក់។

ក្រោយពីចប់កម្មពិធីចែកអំណោយ ក៍៏បានថតរូបទុកជាអនុស្សវរីយ៍ផងដែរ៕

Leave a Reply

Your email address will not be published.