ព័ត៌មានជាតិ

ជន​សង្ស័យចំនួន០៤នាក់ ត្រូវបានរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ ពាក់ព័ន្ធ​ករ​ណីឆក់

(ភ្នំពេញ)៖កម្លាំងជំនាញ​ការិយា​ល័យ​ប្រឆាំ​ងបទ​ល្មើសព្រ​ហ្មទណ្ឌ នៃកងរា​ជអាវុធ​ហត្ថរាជធា​នីភ្នំ​ពេញ កសា​ង​សុំណុំរឿង​បញ្ជូន​ខ្លួនជន​សង្ស័យចំនួន ​៤នាក់ទៅ​កាន់សា​លាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃទី២៣ ​ខែមក​រា ឆ្នាំ២០២​៣នេះ​ ក្រោយពីធ្វើការស្រាវ​ជ្រាវរហូតឃាត់ខ្លួនបាន​ជាបន្តបន្ទាប់ កាល​ពីថ្ងៃទី២០២១ ខែមករា ឆ្នាំ​២០២៣ ពាក់ព័​ន្ធករ​ណីឆក់ទូរ​ស័ព្ទ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់ ទី១៖ឈ្មោះ អូក ឆាយ អាយុ១៧ឆ្នាំ មុខរបរ​មិនពិ​តប្រាកដ មានទីលំនៅ ភូមិបាគូ ស​ង្កាត់ដង្កោ ​ខណ្ឌដង្កោ

ទី២៖ឈ្មោះ ណោង វុទ្ធីគីមឡាយ​ អាយុ១៦ឆ្នាំ មុខរប​រមិនពិតប្រាកដ មានទីលំនៅ ភូមិរលួស ស​ង្កាត់​ជើ​ងឯក ខណ្ឌដង្កោ

ទី៣៖ឈ្មោះ វា ​វាសនា អា​យុ១៤ឆ្នាំ​ មុខរបរមិនពិតប្រាក​ដ មាន​ទីលំនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌ​ដង្កោ និង

ទី៤៖ឈ្មោះ មាស រតនៈ ហៅអាហ៊ីង អាយុ១៧ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្ក ខណ្ឌដង្កោ។វត្ថុតាងដកហូតបានរួមមាន៖ម៉ូតូចំនួន០២គ្រឿង ទី១៖ ម៉ាក BEAT ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ1AI-4566 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព) និងទី២៖ ម៉ាក NEX ពណ៌ស លាយខៀវ ពាក់ផ្លាកលេ​ខ1JW-0760 ភ្នំពេញ​ (ម៉ូតូជិះធ្វើសកម្មភាព) ​និងផ្លាក​លេខម៉ូតូចំនួ​ន១ (ភ្នំពេញ1TF-1518​)

កម្លាំងជំនាញអាវុធហត្ថខ​ណ្ឌដង្កោ ​បានបញ្ជាក់ទៀតថា នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅចំ​ណុចផ្លូវ​បេតុង កែង​បុរី ប៊ុន លី ភូមិសំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ មានក្រុមជន​សង្ស័យចំនួន៥នាក់ បាន​ធ្វើសកម្មភាព​ឆក់ទូរស័ព្ទដៃ​ ពីជនរងគ្រោះ​ពុំបាន​សម្រេច ហើយបង្កឲ្យមា​នការភ្ញាក់ផ្អើល​ដល់ប្រជាព​លរដ្ឋ និងកម្លាំង​ល្បាតមូ​លដ្ឋានអា​វុធហ​ត្ថខណ្ឌដង្កោ ធ្វើការស្ទាក់​ចាប់បានជ​នសង្ស័យ​ម្នាក់ភ្លាមៗ ​នៅនឹងកន្លែង​កើតហេតុ លុះដ​ល់រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានបន្តស្រាវ​ជ្រាវឃាត់ខ្លួន​បា​នជនសង្ស័យចំនួន​៣នាក់ទៀត។ ចំណែ​កបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួន កម្លាំ​ងជំនាញ​អាវុធហត្ថរាជធានីភ្នំពេញ កំ​ពុងធ្វើកា​រស្រាវជ្រាវឃា​ត់ខ្លួនបន្ត។

ក្រោយពីឃាត់ខ្លួនជន​សង្ស័យ​ទាំង០៤នាក់ បាន​សារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួន​ពិតជាបាន​ធ្វើសកម្មភាពឆ​ក់ទូរស័ព្ទដៃ ពីជនរងគ្រោះ ពិតប្រាកដមែន ៕

Leave a Reply

Your email address will not be published.