ព័ត៌មានជាតិ

ពិធីប្រកាសសុព​លភាពស​មាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តក​ណ្តាល

ខេត្តកណ្ដាល៖​ក្រុមប្រឹក្សាឃុំស្អាងភ្នំ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំ​ណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកា​លពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមក​នេះ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំ​ថែរក្សានូវសុខ​សុវត្ថិ​ភាព សណ្ដាប់ធ្នាប់សាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។

 

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបា​ល នៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងបែបនេះក្នុងឱកាសដែល​ឯកឧត្តមអញ្ជើញជា​អធិបតីភាពក្នុងពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាល​ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលា​ឃុំស្អាងភ្នំ។

 

ឯកឧត្តមអភិបាលខេត្ត បន្តថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ សមាជិកក្រុ​ម​ប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំផ្តល់សេវាសាធារណៈនា​នាជូនប្រជាពលរដ្ឋក្នុងមូ​លដ្ឋានរបស់​ខ្លួនឱ្យ​បាន​ល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យ​ទាក់ទ​ងជាមួយប្រជាពលរដ្ឋ ដោយតម្លភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារ និយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រ​ពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។

 

ទន្ទឹមនឹងនោះក្រុមប្រឹ​ក្សាឃុំស្អាងភ្នំ អាណត្តិថ្មី ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជ​នក្នុងឃុំ ដើម្បីអនុវត្តឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំ​រុញការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋា​ភិបាល ដែល​មាន លក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖

. ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបាន​ជំនឿ​ទុកចិត្ត

. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ

. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍

. គ្មានអំ​ពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង

. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព

. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺ​ឆ្លងរាតត្បាតកាចសា​ហាវប្រកប​ដោយ​ប្រសិទ្ធភាព។

 

សូមបញ្ជាក់ផងដែ​រថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៣០៧៩ប្រក ស្ដីពីការទទួលស្គា​ល់ស​មាសភាព​ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ មេឃុំរង និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ទទួលស្គាល់សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំស្អាងភ្នំ ដូចមានរាយនាមខាងក្រោម៖

លោ​ក មិ ពិន ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ

លោក ឡុញ នាង ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១

លោក ឡូត ឈិន ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២

លោកស្រី នាង សុខឃី ជាសមាជិកក្រុមប្រឹក្សាឃុំ

លោក សូ សុផល ជាសមាជិកក្រុមប្រឹក្សាឃុំ

លោក ប៉ូ សណ្ដាប់ ជាសមាជិកក្រុមប្រឹក្សាឃុំ

លោកស្រី កេន សោភា ជាសមាជិកក្រុមប្រឹក្សាឃុំ

លោក ឃុត ឃុន ជាសមាជិកក្រុមប្រឹក្សាឃុំ

លោក តុន បូរ៉ា ជាសមាជិកក្រុមប្រឹក្សាឃុំ ៕

Leave a Reply

Your email address will not be published.