ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំទៅ​ដល់បងប្អូនប្រ​ជាពលរដ្ឋ និ​ងអាជ្ញាធ​រមូលដ្ឋាន ត្រូវរួប​រួមគ្នាការ​ពារតំ​បន់ព្រៃ​ឈើស​ហគមន៍របស់ខ្លួន​ ឱ្យបាន​គង់វង់ជា​និរន្តន៍

ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា អភិ​បាលខេត្ត​ និងឯកឧត្តម​បណ្ឌិត ​កែវ អូម៉ាលីស្ស ប្រតិភូរា​ជរដ្ឋាភិ​បាលក​ម្ពុជា​ទទួលបន្ទុក​ជាប្រធា​នរដ្ឋបាល​ព្រៃឈើ បានធ្វើកា​រណែនាំ​ទៅដល់បងប្អូនប្រជាពលរដ្ឋ និង​អាជ្ញាធរមូលដ្ឋាន ត្រូវរួបរួមគ្នាការពារតំបន់ព្រៃឈើស​ហគមន៍របស់ខ្លួន ឱ្យ​បានគង់វង់ជានិរន្តន៍ ពិសេស​ត្រូវការ​ពារមិ​នឱ្យមា​​នជន​ខិលខូច​យ​កម​កធ្វើជា​កម្ម​សិទ្ធិបាន​នោះដែរ ព្រោះ​ទីតាំងតំ​បន់សហ​គម​ន៍ព្រៃឈើ​ត្រពាំងធំខា​ងត្បូងនេះ អនាគត់ប្រា​កដជាក្លាយ​ជាតំបន់ទេ​សចរណ៍ដ៏​ទាក់​ទាញ ហើយ​ក្នុង​នោះ​បងប្អូន​ក្នុងស​ហគមន៍ និងទទួលបានផ​លប្រយោជន៍​សម្រាប់ច្រើន​ពីព្រៃ​ឈើសគម​ន៍នេះផ្ទាល់​តែម្តង ។ឯកឧត្តម មានប្រសាស​ន៍ណែនាំបែប​នេះ ក្នុង​កិច្ចប្រជុំផ្ស​ព្វផ្សា​យណែនាំពីកា​រទន្ទ្រាន​ដីព្រៃឈើ​ខុសច្បាប់​នៅតំ​បន់ដី​សហគមន៍​ព្រៃឈើត្រពាំ​ងធំខាងត្បូង ស្រុក​ត្រាំ​កក់ ជូនដ​ល់បងប្អូនប្រជា​ពលរដ្ឋ និងអាជ្ញាធរមូ​លដ្ឋានភូមិ​ឃុំ នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២​០២៣​នេះ ។

បើតាមការបញ្ជាក់ពីលោក ស៊ឹម ឡាប៉័ង ប្រធានខ័ណ្ឌរដ្ឋបាលព្រៃឈើតាកែវ ដីព្រៃសហគម​ន៍​ត្រ​ពាំង​ធំខាងត្បូងនេះ​ ដែល​នៅ​តាមជើងភ្នំ​ដំរីរមៀល កន្លង​មកមានជនខិលខូចមួយចំនួន បានចូ​លកាប់​ទន្រ្ទានយកដី​ព្រៃឈើស​ហគមន៍ត្រពាំ​ងធំខាងត្បូង​យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើ​យថ្មីៗនេះ​ក្រោម​ការយកចិត្តទុកដាក់​ និងបញ្ជាផ្ទាល់​ពីសំ​ណាក់ឯកឧត្តម អ៊ូច ភា អភិបា​លខេត្ត​តាកែវ បានចុះរុះរើរ​បងដែ​លជនខិ​លខូច​នោះសាងសង់ ហើយក្នុង​នោះយើង​បានដក​ហូតដីព្រៃ​ឈើសហគមន៍ម​កវិញ​ចំនួន ២៣២ហិកតាផងដែរ ​៕

Leave a Reply

Your email address will not be published.