ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយជ័យ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង និងនាយការិយាល័យជំនាញ ប្រជុំរងចាំការឆ្លើយតបរបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ តាម Zoom Meeting (on-site visit) របស់ក្រុម CRG-JG នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះបានធ្វើឡើង តាមការជូនដំណឹង របស់អគ្គស្នងដ្ឋាននគរបាលជាតិ។ ក្នុងនោះក៏មានការរងចាំឆ្លើយតបពីស្នងការដ្ឋាននគបាលទាំង២៥ រាជធានី/ខេត្តផងដែរ៕