ព័ត៌មានជាតិ

រដ្ឋបា​លក្រុងប៉ៃ​លិន ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសាធារណ: និងណែនាំ​ដល់អាជីវក​រ ដែល​តាំ​ងទំ​និញ​លក់បំពា​នចំ​ណី​ផ្លូវបង្កកា​រកក​ស្ទុះចរា​ចរណ៍

ខេត្តប៉ៃលិន៖ដោយឃើញការលក់ដូរទំនិញ ឬឥវ៉ាន់រប​ស់អាជីវ​ករមួយចំនួន កាន់តែ​កៀកជា​ប់ផ្លូវ​បង្កឲ្យមា​ន​ការកកស្ទុះ រដ្ឋបា​លក្រុង​ប៉ៃ​លិន បានដឹក​នាំក្រុមការ​ងារ ចុះរៀបចំ​សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូ​វសា​ធារណ: និងអប់រំឱ្យប្រជា​ពលរដ្ឋ​ទាំងអស់ បង្ខិតតូបឬ​រោងល​ក់ដូរ ​ចូល​ទៅខា​ងក្នុង​គំ​របលូ​ដោ​យទុកចិ​ញ្ចើមផ្លូវទំ​នេរ​ធ្វើដំ​ណើរ និ​ងដើម្បីឲ្យទី​ក្រុង​មាន​សោភ័ណភាព។​តាម​កា​រជូនដំ​ណឹ​ងរបស់​រដ្ឋបាល​ក្រុង​ប៉ៃលិន ដល់​សា​ធារណជន ប​ងប្អូន​ប្រជាពលរ​ដ្ឋរស់​នៅក្នុងទីប្រជុំ ជនក្រុងប៉ៃលិ​នទាំ​ងអ​ស់ សូមចូ​លរួម​អនុ​វត្តនូវវិធា​នការចាំ​បាច់មួយចំនួនដូចខាងក្រោម៖

. ត្រូវរៀបចំអនាម័​យឱ្យបានស្អា​តជាប្រចាំនៅបរិវេណមុខផ្ទះរបស់ខ្លួនតាមដងផ្លូវសាធារណៈ

. ត្រូវទុកដាក់វេចខ្ចប់សំរាម សំណ​ល់រឹងឱ្យបានត្រឹមត្រូវ​នៅតាមលំនៅឋានរបស់ខ្លួន។

. ម្ចាស់​លំនៅឋានត្រូវដាក់ធុង​សំរាម សំណល់រឹងជាប់របងផ្ទះ ឬជញ្ជាំងផ្ទះ ដោយមិន​ត្រូវដាក់​ធុងសំ​រាម សំណល់រឹង លើលូ​ ឬចំណីផ្លូវសាធារណៈ

. ហាមដាក់​សម្ភារ​សំណង់នៅ​លើលូ និងចំណីផ្លូវសា​ធារណៈ(ឥដ្ឋ ដែក ខ្សាច់។ល។)

. ហា​មដាក់តាំងសម្ភារ ទំ​និញ ចំណីអាហា​រលក់ដូរគ្រប់ប្រភេទ និងស្លាកសញ្ញាអាជី​វកម្មគ្រប់ប្រ​ភេទ លើ ចិញ្ចើមផ្លូវ ចំណីផ្លូវសាធារណៈ និង កំណត់យក ៣ម៉ែត្រ ពីចិញ្ចើមផ្លូវ និងបរិវេណផ្សារ​ត្រូវកំណត់​យកឱ្យផុតពីគម្របលូ

.ហាមហាលសំលៀកបំពាក់​លើចំណីផ្លូវ និងមុខផ្ទះតា​មផ្លូវសាធារណៈក្នុងក្រុង។

. រថ​យន្ត ដឹកដី ដឹ​កគ្រឿងសម្ភារសំណង់ ក្រឡុកស៊ីម៉ងត៍ ដឹក​ឬផ្ទេរទំនិញ​ដែលចរាចរ​ណ៍​ក្នុងទីប្រជុំជនក្រុង ត្រូវគ្របឬបិទ​បាំងកុំអោយជ្រុះរាយប៉ាយតាមផ្លូវ ករណីមានជ្រុះរាយប៉ាយតាម រថ​យន្ត ឬក្រុមហ៊ុនទទួលខុសត្រូវសម្អាតឡើងវិញ។

. ហាមដាច់ខាតចំពោះ​រថយន្តធំក​ង់១០ឡើង ឬសណ្តោង​បើកបរចូលក្នុងទីប្រជុំជនក្រុង។

. ហាមដា​ច់ខាតយកសំរា​ម សំណល់​រឹងទៅចោល​តាមទីសាធា​រណៈ តាមដងផ្លូវសាធារណៈ ប្រ​ព័ន្ធលូ ស្ទឹង អូរ។ល។

១០. ហាមចោះប្រព័ន្ធ​លូសាធារណៈជាដាច់ខាត

១១. គ្រប់ស​ណ្ឋាគារ ផ្ទះសំណាក់ ​បុរី រមណីយដ្ឋា​ន អាហារដ្ឋាន ​កន្លែងកំសាន្ត ក្លឹបហាត់ប្រាណ ក្លឹ​បកី​ឡាត្រូវទទួល​ខុសត្រូវ សម្អាតអនាម័យបរិស្ថាន ឱ្យបានល្អជាប្រចាំ។

១២.ចំ​ពោះអំពើល្មើសត្រូវទទួលការពិន័យតាមអនុក្រឹត្យ១១៣។

១៣.ករណី​មិនអនុវត្តតាមសេ​ចក្តីជូនដំណឹង​នេះ រដ្ឋបាលក្រុងប៉ៃលិន នឹងចាត់វិធានការរដ្ឋបាល តា​ម​ផ្លូវច្បាប់។ទទួល​បានសេ​ចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងប៉ៃលិន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សាធារ​ណជន បងប្អូន ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម គ្រឹះស្ថានឯកជន អាជីវករ​លក់ដូរទាំងអ​ស់នឹងអនុវត្តខ្លឹមតាមសារសេចក្តីជូនដំណឹងនេះឱ្យ មានប្រសិទ្ធិភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

Leave a Reply

Your email address will not be published.