ព័ត៌មានជាតិ

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ដឹកនាំកិច្ច​ប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្ត បានបើក​កិច្ចប្រជុំ​សាមញ្ញលើ​កទី៤​៣ អាណត្តិទី៣​ របស់ខ្លួន នៅសាលប្រជុំធំសាលាខេត្ត ក្រោ​មអធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធានក្រុម​ប្រឹក្សាខេត្ត និង​លោកជំទាវ​ បាន ស្រីមុំ ​អភិបាល នៃគ​ណៈអភិបាលខេត្តប៉ៃលិន ព្រ​ម​ទាំង​មានការអញ្ជើញចូលរួមពីសំ​ណាក់ សមាជិកក្រុមប្រឹ​ក្សាខេត្ត ​គណៈអភិបាលខេត្ត និងថ្នាក់​ដឹកនាំមន្ទីរអង្គភាព ស្ថាប័នជំនាញពា​ក់ព័ន្ធជុំវិញខេត្តផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ១/ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រ​ជុំសា​មញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិនស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២​០២២, / ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ទិសដៅការងារបន្ត របស់​រដ្ឋបាល​ខេត្ត​ប៉ៃ​លិន, / ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្ដីពីការបង្កើ​តគណៈកម្ម​ការរៀបចំគ​ម្រោងខេត្តប៉ៃ​លិន, / ពិនិត្យ​ និងអនុម័តសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្ដីស​ម្រេចលេខ០​៣៦/២១​សសរ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស្តីពីការ​កែសម្រួល​សមានស​ភាពគណៈ​កម្មាធិការ​រៀបចំដែន​ដី និងនគរូបនី​យកម្មខេត្តប៉ៃ​លិន, / ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្តីពីការកែ​សម្រួ​ល​ប្រ​ការ១ នៃ​សេចក្តីសម្រេចលេខ០៣៧២១សសរ. ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស្តីពីការ​កែស​ម្រួ​លសមាសភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តប៉ៃលិន, និង៦/ បញ្ហាផ្សេងៗ (ពិនិត្យ និងពិភាក្សាតារាងឧបសម្ព័ន្ធ នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់​ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ ឆ្នាំ២០២២)

ក្រោយ​ពីបានស្តាប់​ការលើកឡើង​ពីរបៀបវារៈ និង​បញ្ហាសំខាន់ៗក្នុង​កិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃ​លិន បានមានប្រសា​សន៍ក្រើនរំលឹកដ​ល់អាជ្ញាធរមូលដ្ឋាន ក្រុងស្រុក, ឃុំសង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើ​លឡើងវិញ​នូវរាល់​បញ្ហានាពេ​លកន្លងមក មិនត្រូវ​ទុក​ចោល នោះ​ទេ គឺត្រូវ​ដោះស្រា​យជូនពល​រដ្ឋឱ្យបាន​ទាន់ពេលវេលា ដោយ​មិនត្រូវរើ​សអើង ប្រកាន់​បក្សពួកនិ​យម និងគ្រួសារ​និយម គឺត្រូវមា​នទំនួលខុសត្រូវខ្ពស់​លើតួនាទី ភារ​កិច្ច និងជំ​នាញការងា​ររបស់ខ្លួន ​ហើយបើ​បញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញា​ប់រាយការ​ណ៍ម​ករដ្ឋបាលខេត្ត ដើម្បីធ្វើ​ការដោះស្រាយបានទាន់ពេលវេលា ។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បាន​កោតស​រសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានធ្វើ​ការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ហើយបាន​ខិតខំប្រឹងប្រែងធ្វើ​ការដោះស្រា​យនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវ​គោលនយោបាយភូមិ​/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកប​ដោយប្រសិទ្ធិភាពខ្ពស់ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្ត្រីរា​ជការ ទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភា​ពផ្ទៃក្នុង​ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហ​មជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕

Leave a Reply

Your email address will not be published.