ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ពង្រីក និងលើកគុណភាព កំណា​ត់ផ្លូវ​ជាតិ​លេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម

ខេត្តកំពង់ចាម៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា បានអំពា​វនាវឱ្យគ​ណបក្សនយោបាយ ដែលចង់​ឈ្នះឆ្នោត​ឱ្យបញ្ឈប់​ការវា​យប្រ​ហារលើប​ក្សប្រជាជ​នកម្ពុជា។ គណបក្សនយោបាយ​នីមួយៗអាច​ឃោស​នាពីបក្សរប​ស់ខ្លួនឯងបានហើយ កុំ​វាយប្រ​ហារមក​លើគណបក្សប្រ​ជាជន។ សម្តេចតេជោអំពាវនាវបែបនេះក្នុងឱកាសដែលស​ម្តេច​អញ្ជើញជាសហធិ​បតីនៅក្នុង​ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងស​ង់ពង្រីក និងលើ​កម្រិតគុ​ណភាពកំ​ណត់ផ្លូវជា​តិលេខ៧ ចាប់ពីរង្វល់​មូលស្គន់ ទីរួមស្រុក​ជើងព្រៃ រហូត​ដល់ទីរួមខេត្តកំពង់ចាមនៅព្រឹក ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

ក្នុងនោះសម្តេច​តេជោក៏បា​នដាសតឿន​ដល់​បក្សន​យោបាយ​ប្រឆាំង​ថា បើនៅ​តែបន្តវា​យប្រហា​រលើ​បក្សប្រ​ជាជ​នកម្ពុជា នោះ​សម្តេចនឹ​ងប្រើ​សិទ្ធិកា​រ​ពារខ្លួនហើយ។​ សម្តេច​តេ​ជោបាន​មានប្រសាស​ន៍បន្ត​ថា សម្តេចនឹង​បញ្ចប់ការនិ​យាយមូល​បង្កាច់រ​បស់បក្សប្រ​ឆាំង ចោ​ទគណ​បក្សប្រជាជ​នកម្ពុជា​ថា​ជាចោរលួចសន្លឹកឆ្នោត នៅ​ក្រោយពេល​បោះឆ្នោត ​ដោយ​កា​រប្រើយ​ន្តការច្បាប់។ សម្តេច​តេជោ​ក៏បានឆ្លើយ​តបនឹ​ងការចោទប្រកាន់ និ​ងវាយ​ប្រហារបក្សប្រជា​ជនកម្ពុជា ពី​សំណាក់បក្សប្រឆាំងថា ជម្រើ​សមា​នតែពីរទេ​ គឺវិ​ធានការ​ច្បាប់ និង​ដំបង។ តើរើសយ​កមួយណា? ។សម្តេច​តេជោក៏​បាន​ធ្វើការ​ព្រមាន​ចំពោះ​លោក គង់​ គាំ ផងដែរ ចំពោះ​រឿងវាយប្រ​ហារមក​លើបក្សប្រជាជ​នកម្ពុជា​ ៕

Leave a Reply

Your email address will not be published.