ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍​លើកទី៤៤នៃទិវា​ជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣)

ខេត្តស្វាយរៀង៖ឯកឧត្តម​ ជុំ ហាត ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម​ ម៉ែន វិបុល អភិបាល នៃគណៈ​អ​ភិបាលខេត្តស្វាយរៀង​ នាព្រឹកថ្ងៃសៅរ៍​ ១រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស២៥៦៦​ ត្រូវនឹង​ថ្ងៃទី០៧​ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី​ក្នុងពិធីមីទ្ទិញ​រំឭកខួបអនុ​ស្សាវរីយ៍លើក​ទី៤៤​ នៃទិវាជ័យជម្នះ​ ៧មករា (០៧ មករា ​១៩៧៩០៧ មករា ២០២៣) នៅ​បរិវេណសាលាខេត្ត​ ដោយមានចូលរួមពីឯកឧត្ត​ម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​អភិបា​លរ​ងខេត្ត លោក លោកស្រីនា​យក នាយ​ករងរដ្ឋបាលសាលាខេត្ត មេ​បញ្ជាការក​ងកម្លាំង​ទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត នាយក​ នាយករងទីចាត់កា​រ/អង្គភាព និងមន្ត្រីរាជកា​រសាលាខេត្ត អាជ្ញាធរក្រុងស្វាយរៀង មន្ត្រីរាជ​ការនៅទូទាំងខេត្ត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រា​ចារ្យ សិស្ស និស្សិត យុវជន ស....ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាក​បាទក្រហ​មកម្ពុជា និវត្តន៍ជន និងបងប្អូនប្រ​ជាជាពលរដ្ឋ​សរុបប្រមាណ​ ៣.៤០១នាក់ ។

អត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំងមហាសាមគ្គីជាតិក្រោម​ការដឹកនាំរបស់ស​ម្ដេចអគ្គមហា​ធម្មពោធិសា​ល ជា ស៊ីម សម្ដេច​អគ្គមហា​ពញា​ចក្រី ហេង សំរិន និងសម្ដេចអគ្គម​ហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេ​សកម្ពុជា​ទាំងមូល ​ត្រូវបាន​រំដោះឲ្យរួចចាក​ផុតពីរប​បកម្ពុជាប្រជាធិបតេយ្យ ប្រល័យ​ពូជសា​សន៍ពួក ប៉ុល ពត ដ៏សា​ហាវយង់ឃ្នង និងបាន​នាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេច​ក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែកខេត្តស្វាយរៀង ត្រូវបានរំ​ដោះ​នៅ​ថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជ​នកម្ពុជា​ទូទាំង​ប្រទេសចាត់ទុក​ជាថ្ងៃកំ​ណើ​តលើក​ទី២ និងចងចាំជានិច្ចមិន​អាចបំភ្លេចបានជារៀងដ៏រាប ។ការចូលរួ​មប្រារព្ធពិធីដ៏មា​នសា​រៈសំខាន់នៅ​ថ្ងៃ​ គឺបានបញ្ជា​ក់ឲ្យឃើ​ញថា ៤៤ឆ្នាំកន្លង​ផុតទៅក៏ពិត​មែន កម្ពុជាបាន​រំដោះ​ចេញពី​របបកម្ពុជា​ប្រជាធិ​បតេយ្យខ្មែរក្រហម ហើយយើងបា​នមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និងការ​ព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាច​មើលឃើញយ៉ា​ង​ច្បាស់​ជាក់ស្តែង​នូវសមិទ្ធិផល​ដែលយើងទទួលបានពីបាតដៃទទេ រហូតម​កដល់បច្ចុប្បន្ន​ដែលកើត​ចេ​ញពីកា​រតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង។ ស្របពេលជាមួយ​គ្នានេះ​យើងក៏​ត្រូវ​សំឡឹងមើល​​ទៅអ​នាគតរបស់​កម្ពុជា និងប្រ​ជាជន​កម្ពុជាគ្រប់​ជំនា​ន់ជាបន្តបន្ទាប់​ប្រក​បដោយក្តី​សង្ឃឹម និង​ភាពជឿជាក់

Leave a Reply

Your email address will not be published.