ខេត្តព្រះសីហនុ៖ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៣ ។របៀបវារៈក្នុងកិច្ចប្រជុំរួមមាន៖
១–មតិស្វាគមន៍បើកកិច្ចប្រជុំ
២–ពិនិត្យកូរ៉ុម
៣–ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត
៤–ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត
៥–ពិនិត្យ ពិភាក្សានិងអនុម័តរបាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២)
៦–ពិនិត្យ ពិភាក្សា និងអនុម័តលើគម្រោងអភិវឌ្ឍខេត្តឆ្នាំ២០២៣ ប្រើប្រាស់ថវិកាអភិវឌ្ឍខេត្ត ដែលបានធ្វើការកែសម្រួលបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ថវិកាផ្នែកអភិវឌ្ឍជាលើកទី២
៧–ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
–គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
–គណៈកម្មាធិការលទ្ធកម្ម
–ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
៨–ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្ត
៩–បញ្ហាផ្សេងៗ
១០–ប្រសាសន៍បូកសរុប ៕