ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ជូនពរឆ្នាំថ្មី ២០២៣ ដល់បងប្អូនទាំងអស់គ្នា! អណ្តូងទឹក​​អំពើល្អ និងក្តីស្រឡាញ់ ៥០!

យោ​ងតាមផេកផ្លូវការ​របស់ឯកឧត្តម ដួង តារា​ បានបង្ហោះដែ​លមានខ្លឹមសារថា៖ ភូមិដាច់​ស្រយា​លខ្វះទឹក​ស្អាត រួមទាំ​ងសាលារៀន សាលាស្រុក មន្ទីរពេទ្យ មណ្ឌលសុខភាព ឬសហគមន៍​ដែល​បងប្អូនរ​ស់​នៅកំពុងខ្វះខាតទឹកស្អាតសូមទាក់ទងមកខ្ញុំ។

ខ្ញុំកំពុង​កៀងគរសប្បុរស​ជនដើម្បីផ្តល់”អណ្តូងទឹក​អំពើល្អនិងក្តីស្រឡាញ់” ចំនួន ៥០ ជូនបងប្អូន។ អណ្តូ​ងនីមួយៗអាចចំណាយថវិកាប្រមាណ $2,700។ សូមទំនាក់ទំនងលេខ 0966690918, 012​997665

អំពើ​ល្អជាសិរីសួ​ស្តីនៃជីវិត យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់​និងស្នាមញ​ញឹម​ដោយ​ចិត្តជ្រះថ្លា និងសូម​មានចិត្តអាណិត​ស្រឡាញ់ពលរដ្ឋ​គ្រប់ទីកន្លែងដោយ​គ្មានការរើសអើ​ងនៅក្រោម​ម្លប់សន្តិភាព ៕

Leave a Reply

Your email address will not be published.