ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អញ្ជើញអ​បអរសា​ទរពិ​ធីបើកបវេ សនកាលឆ្នាំសិក្សាឆ្នាំ២០​២២-២០២៣ ប្រ​កាសពង្រី​កអនុវិទ្យាល័យ​ទួលកែវ ​ទៅជាវិទ្យាល័យទួលកែវ និងស​ម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិ​ក្សាមួយ​ខ្នង​នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ អញ្ជើញអបអរសាទរពិធីបើកបវេ សនកាលឆ្នាំសិក្សាឆ្នាំ២០២២២០២៣ ប្រកា​សព​ង្រីកអនុវិទ្យាល័យទួ​លកែវ ទៅជាវិទ្យាល័យទួលកែវ និងសម្ពោធដាក់​ឱ្យប្រើប្រាស់អគា​រសិ​ក្សា​មួយខ្នង មានកម្ពស់៣ ​ជាន់ ស្មើនឹង ៣០បន្ទប់ ​នៃវិទ្យាល័យទួលកែវ ​ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្ត​ព្រះ​សីហនុ ។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ​អានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២២០២៣ និង​សំណេះ​សំណាលជាមួយសិស្សានុសិស្សថា​ថ្ងៃនេះជាថ្ងៃបើ​កបវេសនកាលថ្មីថា អនុវិទ្យាល័យ​ទួលកែវ នៅ​ពេលរៀនប​ញ្ចប់ថ្នាក់ សិស្សបា​នបោះបង់​ការសិក្សាច្រើន ដើម្បីធានាឱ្យមានការរៀន និងប​ង្រៀនដោយធ្វើការប្រមូលផ្តុំ​ទាក់ទងនៃការ​រៀនសូត្ររបស់កូនចៅ ព្រោះស្រុកព្រៃនប់ ការសិ​ក្សាចែកជា ៣តំ​បន់ នៅតាមផ្លូវជាតិលេ​ខ៣ តាមផ្លូវជាតិលេខ​៤ និងមួយផ្នែកទៀតផ្លូវជាតិលេខ៤ ភ្ជាប់​ទៅក្រុងព្រះសីហនុ។ ដោ​យសារក្មួ​យសិស្សា​នុសិស្សនៅតំបន់នេះ មានការ​លំបាកនៅ​ពេល​បញ្ចប់អនុវិទ្យាល័យ សិស្សត្រូវ​បានបោះបង់ការសិក្សា ដោយសារតែសាលាវិទ្យាល័យនៅឆ្ងាយ មាន​ដូចជា ឃុំសាមគ្គី ឃុំទឹ​កល្អក់ និងឃុំទឹកថ្លា។ ដោ​យមើលឃើញនូវបញ្ហាប្រឈម យើងខ្ញុំមាន​អារម្មណ៍​គិតគូរ ដោយស្នើ​សុំទៅ​សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រក​ម្ពុ​ជា ក៏ដូចជា​ក្រសួងអប់រំយុ​វជន និងកីឡា ដើម្បីពង្រី​កសាលានេះឱ្យទៅជាវិទ្យាល័យទួលកែវ ព្រោះ​ទីនេះ​ជាចំណុចកណ្តាល ​នៃភូមិសាស្រ្តនៃឃុំទាំងបី។ ដោយ​មានកាចូល​រួមជាសប្បុរស​ជនសមាគម​ន៍ចិន​ខេត្ត (ជាំងស៊ូ) ក្នុងនាមសម្តេចតេជោ បានជួយកសាងអគារសិក្សាមួយខ្នងនេះឡើង ដោយ​លោក​ឧកញ៉ា តុង ចំរើន ប្រធា​នសមាគមសហគ្រិន​ចិន (ជាំងស៊ូ) នៅកម្ពុជា បានជួយក​សាងអគារ​សិក្សាមួយខ្ន​ងកម្ពស់ ៣ជាន់ ស្មើនិង ៣០ បន្ទប់ ចំណាយថវិកាចំនួន ៦២ម៉ឺន ដុល្លាសហរដ្ឋអា​មេរិក។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ធ្វើការ​សំណូមពរ​ដល់ឪពុកម្តាយ អាណាព្យាបាលសិ​ស្សជួយលើក​ទឹកចិត្ត អប់រំកូនចៅ​ឱ្យខិតខំរៀនសូត្រចប់វិទ្យាល័យ និងបន្ត​ការសិក្សាបញ្ចប់ថ្នាក់ឧត្តមសិក្សា ព្រោះ​ចំណេះដឹងជាគុណតម្លៃសម្រាប់មនុ​ស្សគ្រប់រូប សំដៅឈានទៅចូលរួមការអភិវឌ្ឍប្រទេសជាតិ និងការអ​ភិវឌ្ឍសង្គមគ្រួសារ ចំណេះដឹងវាមានអត្ថប្រយោជន៍ខុសគ្នា អ្នកដែលមា​នចំណេះដឹង​ទទួលបាន​អត្ថប្រយោជន៍នៅក្នុងស​ង្គមកាន់តែខ្ពស់។ នៅតាម​រោងចក្រស​ហគ្រាសត្រូវការអ្នកមាន ចំណេះ​ដឹង សូមខិត​ខំជំរុញកូ​នចៅជំនាន់ក្រោយ​មានចំណេះដឹង ចំណេះធ្វើ​កាន់តែច្រើន​បន្ថែមទៀត។

ឯកឧត្តមអ​ភិបាលខេត្ត បានបញ្ជាក់ថា ក្នុងពិធីបើកកា​រដ្ឋាននៅខេត្តកំ​ពតកាលពីពេល​ថ្មីៗកន្លងមក​សម្តេចតេជោបាន​មានប្រសាសន៍កា​រកសាងផ្លូវជាតិលេខ៣ ឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បាន​ស្នើសុំទៅភាគី​រដ្ឋាភិបា​លចិន ដើម្បីជួយ​សិក្សា ការកសាងផ្លូវនេះ ដើម្បីធានាគុណភាព​ការប្រើប្រាស់​បានយូរបញ្ហាផ្លូវ​ជាតិលេខ៣ រាជរដ្ឋាភិបា​លកំពុងគិតគូរ ដើម្បីសាងស​ង់ស្តារឡើងវិញឱ្យ​មានគុណភាព តម្លាភាព។ ប្រទេស​ជាតិមានសន្តិភាព យើង​មានលទ្ធភាពកសាងផ្លូវនេះ ដើម្បី​ឆ្លើយត​បតាមតម្រូវការ​របស់បងប្អូនប្រជា​ពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹ​កជញ្ជូនតភ្ជា​ប់រវាងខេត្តជា​ប់តំ​បន់ឆ្នេរ​នាទិស​នារតី នៃប្រទេសកម្ពុជា។ ព្រម​ទាំងជួយ​ជម្រុញលើកទឹកចិ​ត្តកូនចៅរបស់​យើងមករៀននៅទីនេះ ក្មួយៗសិ​ក្សានុសិស្ស​មានឱកាសរ​កការងារជា​ច្រើននៅ​ខេត្តព្រះសីហនុ ដែល​មានរោងចក្រ សហគ្រាសជាច្រើននៅស្រុកព្រៃនប់ ដែលត្រូវការ​អ្នកមាន​សមត្ថភាព មានដូចជា រោង​ចក្រផ​លិតកង់រថយន្ត ដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើប ទាមទា​រឱ្យអ្នកមានជំនាញ និងអ្នកបច្ចេកទេសក្នុងនោះក៏មានរោងចក្រផលិតបន្ទះសូឡាផងដែរ

Leave a Reply

Your email address will not be published.