(បន្ទាយមានជ័យ)៖កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ កីឡាករក្បាច់គុន កងយោធពល ខេមរ ភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ ចំនួន ២រូប បានចូលរួមប្រកួតជើងឯកថ្នាក់ជាតិ គុនល្បុក្កតោ ប្រចាំឆ្នាំ២០២២ បានទទួលមេដាយមាស ចំនួន១គ្រឿង និងមេដាយប្រាក់ចំនួន១គ្រឿង ក្នុងនោះមាន លោកប៉ាត អួក វិញ្ញាសា ប្រយុទ្ធបុរសទម្ងន់ ៦០គីឡូ ក្រាម ទទួលបានមេដាយប្រាក់ និងលោកឌិប ង៉ែត វិញ្ញាសា ប្រយុទ្ធបុរស ទម្ងន់ ៥៥គីឡូក្រាម ទទួលបានមេដាយមាស។
សូមបញ្ជាក់ផងដែរថា ក្រុមកីឡាករក្បាច់គុន កងយោធពល ខេមរ ភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ បានជាប់ជាជម្រើសជាតិកម្ពុជាគុនល្បុក្កតោ ចំនួន២រូប និងបានហ្វឹកហាត់គុនបញ្ចសិលារបស់ឥណ្ឌូនេស៉ី ចំនួន១១រូប ដើម្បីត្រៀមប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕