ព័ត៌មានជាតិ

លោកជំទាវអភិបាលខេត្តប៉ៃលិន ណែនាំដ​ល់ប្រជា​ពលរដ្ឋដែលជួបបញ្ហានានា​ សូមរាយ​ការណ៍ជូន​ក្រុមកា​រងារក្នុងមូល​ដ្ឋានជាបន្ទាន់ ដើម្បីឲ្យថ្នាក់​ដឹ​កនាំខេត្តចុះ​ដោះស្រាយជូន​មិនទុកឲ្យ​ពលរដ្ឋខ្លួន ជួ​បការលំបាកឡើយ

ខេត្តប៉ៃលិន៖កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលយ​ករាល់បញ្ហានិង​ទុក្ខលំបាករបស់​ប្រជាពលរដ្ឋយ​កមកដោះ​ស្រាយ​ព្រោះរាល់​ទុក្ខលំបាកទាំងឡាយរប​ស់ប្រជាពលរដ្ឋគឺជាកង្វល់រប​ស់ថ្នាក់ដឹកនាំ។

ជម្រាបជូនថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលរៀបចំឡើង​នាពេលនេះ​គឺរៀបចំក្នុង​១ឆ្នាំម្តងនៅតា​មក្រុងស្រុក ​នីមួយៗដោយយោងតា​មអនុក្រិត្យលេខ២១៦ អនក្រ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាគណៈអភិបាលខេត្ត គណៈ​អភិបា​លក្រុងស្រុក ត្រង់មាត្រា៩បានចែងថា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្ត ត្រូវរៀប​ចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូ​នដល់ក្រុម​ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសកម្មភា​ពរបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំកន្លងមក។វេទិកា​នេះ ជាវេទិការបស់ថ្នាក់ក្រោមជាតិ ដោយ​មាន​ប្រជាពលរដ្ឋ គ្រប់និន្នា​កានយោ​បាយទាំង​អស់ចូលរួម មិនមែនជាវេទិការបស់គ​ណបក្សនយោបា​យណាមួយនោះទេ។

លោកជំទាវ ​បាន ស្រីមុំ អភិបាលអភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា វេទិកានេះ ពិតជាមា​នសារៈ​សំខាន់ណាស់ ដើម្បីត្រួតពិនិត្យទៅលើការអនុវត្តតួនាទីភារៈកិច្ច ពិសេសផ្ដោ​តទៅលើគោល​នយោបាយ​របស់ប្រមុខរាជរដ្ឋាភិបាល ដែលគ្រប់ភាគីគណបក្សនយោបាយទាំងអស់ បានសន្យា បានអនុវ​ត្តន៍ បានប្ដេជ្ញាចិត្ត ជាមួយប្រជាពលរដ្ឋ ក្នុងពេលឃោសនាបោះឆ្នោត គឺគណបក្ស​ណា​ឈ្នះឆ្នោត ត្រូវអនុវត្ត​តាមអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋជា​ម្ចាស់ ឯថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាអ្នកបម្រើ ​ហើយការបម្រើរបស់យើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ វាបានឆ្លើយតបទៅប្រជាព​លរដ្ឋតាមមូលដ្ឋាន គ្រប់ជ្រុងជ្រោយឬទេ? ហើយវានៅ​ខ្វះខាតអ្វី​ទៀត ដែលយើងត្រូវបំពេញបន្ថែម ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង។

លោកជំទាវ បានដាក់ចេញនូវកិច្ចការមួយចំនួន សម្រាប់មន្ទីរ អង្គភាព និងអាជ្ញាធរមូល​ដ្ឋានអ​នុវត្តគឺ៖រាល់សំណួររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ពាក់ព័ន្ធនឹងអង្គភាពជំនាញ ត្រូវដោះ​ស្រា​យជាបន្ទាន់។ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើ​ឱ្យបាន​សន្តិសុខសណ្តាប់ធ្នាប់សាធារណៈអនាម័យបរិស្ថាន នៅគ្រប់ទីកន្លែងក្នុងដែ​នស​មត្ថកិច្ច​របស់ខ្លួន។

ជាមួយគ្នាលោកជំទាវអភិបាលខេត្ត បានណែនាំដ​ល់ប្រជា​ពលរដ្ឋដែលជួបបញ្ហានានា​សូមរាយ​ការណ៍ជូន​ក្រុមការងារក្នុងមូលដ្ឋានជាបន្ទាន់ ដើម្បីឲ្យថ្នាក់​ដឹ​កនាំខេត្តចុះ​ដោះស្រាយជូន​មិនទុកឲ្យ​ពលរដ្ឋខ្លួនជួ​បការលំបាកឡើយ។ ព្រោះរដ្ឋាភិ​បាលដែលដឹកនាំ​ដោយសម្តេចតេ​ជោ ហ៊ុន សែន ជាប្រមុខបានយកចិត្តទុក្ខដាក់​លើជីវភាព និងការរស់នៅរបស់​ប្រជាពលរដ្ឋដោយ​មិនទុក្ខឲ្យពលរ​ដ្ឋណាម្នាក់​ជួបការលំបាក​ដោយយើងមិនបានដឹងឡើយ៕

Leave a Reply

Your email address will not be published.