ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិ​បតីក្នុងពិធី​បើកការដ្ឋាន​សាងសង់​លើក​កម្រិតគុណ​ភាពផ្លូវជាតិ​លេខ​៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ

រាជធានីភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុជា នឹងឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​នៅ​កម្ពុជា នៅព្រឹក ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០​២២ បានអញ្ជើញជាអ​ធិបតីក្នុង​ពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណ​ភាពផ្លូវជាតិ​លេខ៤១ មានប្រ​វែងជាង៩៥​ គីឡូម៉ែត្រ។

ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជ​ញ្ជូន បាន​បញ្ជាក់ថា

គម្រោ​ងសាងសង់ លើក​កម្រិតគុណភា​ពផ្លូវជាតិលេ​ខ៤១ មានប្រវែ​ងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់​ពីថ្នល់ទទឹង ត្រង់ចំណុច​ប្រសព្វផ្លូវជា​តិលេខ៤ ខេត្តកណ្តាល ទៅដល់ស្រុកជុំគីរី ត្រង់ចំណុច​ប្រសព្វផ្លូវជាតិ​លេខ៣ ខេត្តកំពត នឹងត្រូវ​សាងសង់លើ​កកម្រិតគុណភា​ពជាប្រភេទផ្លូវក្រាល​បេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ទៅតា​មស្តង់ដារ​កម្រិត២។គម្រោង​នេះ នឹងសាង​សង់បន្ថែមសំណង់​សិល្ប​ការ្យរួមមាន ព​ង្រីកស្ពានចាស់ ០១កន្លែង ប្រវែង​សរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រ​ភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ា​ត្រួតពិនិត្យល្បឿន​ចំនួន០​៨កន្លែង រួមទាំ​ងបំពាក់ផ្លាក​សញ្ញា គំនូសស​ញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោល​សុវត្ថិភាពផ​ងដែរ។គម្រោងនេះ នឹងត្រូ​វអនុវត្តការសា​ងសង់ដោយក្រុមហ៊ុនសា​ជីវកម្មស្ពាន និងថ្នល់ចិន CRBC និងត្រួតពិនិ​ត្យបច្ចេកទេស​ដោ​យក្រុមហ៊ុ​នទីប្រឹក្សាបច្ចេ​កទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈ​ពេលសាង​សង់ចំនួន៤​០ខែ និងបញ្ចប់​ការ​សាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយត្រូវចំ​ណាយថវិ​កាសរុបប្រ​មាណជាង ៦៧ លានដុល្លា​រសហរដ្ឋអាមេរិក ដែលជាឥ​ណទានសម្ប​ទានពីរដ្ឋាភិបាល​នៃសាធារណរដ្ឋប្រ​ជាមានិតចិន រួមជាមួ​យនឹងថវិកាបដិ​ភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កា​រដោះស្រាយ​ផលប៉ះ​ពាល់ និងពន្ធអាក​រផ្សេងៗ។

នាឱកាសនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ផ្លូវជាតិ​លេខ៤​១នេះ ពីមុនជាត​ម្រាយផ្លូវ ដែល​ត្រូវបានប្រើប្រាស់​តាំងពីសម័យព្រះបាទអង្គឌួងមកម្លេះ ពោលគឺ​ក្នុងសតវត្សរ៍ទី១៩ ក្នុងកា​រតភ្ជាប់ពីរា​ជធានីនៅឧត្តុង្គ ទៅកាន់តំបន់សមុទ្រនៃខេត្តកំពត។ មកដល់​ពេលនេះ មិត្តចិន​បានជួយសា​ងសង់ផ្លូវដល់​ប្រទេសកម្ពុជា​យើងចំនួន ៣០ខ្សែ ដែលស្មើនឹ​ប្រវែង​ជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណា​យចំណាយថវិកា ជិត២ពាន់លានដុល្លារ។ ក្នុងនោះមា​នផ្លូវកំពុងសា​ងសង់​ជាច្រើនខ្សែ​ទៀត តម្លៃប្រមាណ៥០០លានដុល្លារ ហើយ ចំពោះស្ពាន​នៅក្នុងប្រ​ទេសកម្ពុជាវិញ ដែ​លមិត្តចិ​នបានសាងសង់ និងកំពុងសាង​សង់មាន​ចំនួន៩​ខ្សែផងដែរ​សម្រាប់បម្រើប្រយោ​ជន៍ប្រជាជនកម្ពុជា​ជារៀងរាល់ថ្ងៃនេះ។

សម្តេចតេជោ បញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នាពេលកន្លងមកនេះ

គឺជាឱកា​សដ៏ធំសម្រាប់​ទីផ្សារកសិផលរបស់កម្ពុជាទៅកាន់ទីផ្សាបរទេស។ បច្ចុប្បន្ននេះ ទំនិញផ​លិតផ​ល និងកសិ​ផលរបស់កម្ពុជា​មួយចំនួន​កំពុងត្រូវបាន​ធ្វើការនាំចេញទៅកា​ន់ទីផ្សាររបស់ប្រ​ទេសចិនរួចទៅហើយ និងកំពុងត្រៀមរៀប​ចំនាំចេញមួយចំនួនទៀតនៅ​ពេលបន្ទាប់។

ជាថ្មី​ម្តង​ទៀត ទាក់ទងទៅនឹងការគោរពច្បាប់ចរាចរណ៍ ពេលដែលទទួលបានផ្លូវស្អាតហើយនោះ នៅ​ថ្ងៃនេះ សម្ដេចតេ​ជោបានមានប្រសាសន៍រំ​លឹកដា​សតឿនជាបន្តទៀតថា អ្នកប្រើប្រាស់​ផ្លូវទាំងអ​ស់ មិនត្រូវខ្លាចប៉ូលី​សចរាចរ​ណ៍នោះទេ តែត្រូវខ្លា​ចស្លាប់​ដោយ​សា​រគ្រោះថ្នាក់ច​រាចរណ៍វិញហើយ​សម្តេចតេជោ​នៅតែបន្តអំ​ពាវនាវឲ្យប្រជា​ពលរដ្ឋទាំងអស់ចូ​លរួមគោរពច្បាប់ចរាចរ​ណ៍ទាំងអស់គ្នា ដើម្បីចៀ​សផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ៕

Leave a Reply

Your email address will not be published.