ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចូលរួមអប​អរសាទ​រ​លទ្ធ​ផលប្រឡង​បាក់ឌុប ឆ្នាំ​សិក្សា​២០២១-២០​២២

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បាន​ចូលរួមអបអ​រសាទរជាមួយ​លទ្ធផលប្រឡងសញ្ញាបត្រម​ធ្យមសិក្សាទុតិយភូមិ ឆ្នាំ​សិក្សា២០២​១២០២២ ​ដោយ​បានបង្ហោះក្នុង​បណ្តាញ​សង្គម​ដោយសរសេរថា ”ខ្ញុំសូមចូល​រួមអបអរសាទរចំ​ពោះបេក្ខជ​នដែ​លបានជា​ប់ការប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១២០២២ សម័យ​ប្រឡង ៥ ធ្នូ ២០២២ ទាំងអ​ស់គ្នា។ លទ្ធផលនៃកា​រប្រឡងពិតជាបា​នឆ្លុះបញ្ចាំងនូវការ​ព្យាយាមរៀនសូត្ររ​បស់ប្អូន​ៗសិស្សានុសិស្សក្នុងពេ​លកន្លងទៅ គួបផ្សំ​ជាពិសេ​សជាមួយ​នឹងកិច្ចខិ​តខំប្រឹង​ប្រែង និងកា​រលះបង់របស់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាផងដែរ។ខ្ញុំសូ​មថ្លែងអំ​ណរគុណ​ចំពោះក្រសួ​ងអប់រំ យុវជន និងកីឡាចំពោះ​កិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកគុណភាពអប់រំ ជាពិសេ​សរក្សាបាននូវសុក្រិតភាព និងសុចរិតភាពនៃ​ការប្រលងថ្នាក់ជាតិ​គ្រប់ភូមិសិក្សាដោ​យឈរ​លើគោ​លការណ៍ «អ្នកចេះគឺជាប់»។ ជាមួយគ្នានេះ​ ខ្ញុំក៏សូមថ្លែងអំណ​រគុណដល់ស្ថាប័នពាក់ព័ន្ធ ដែល​រួមមាន អង្គភាពប្រឆាំងអំ​ពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងមាន​សមត្ថកិច្ចគ្រប់លំដា​ប់ថ្នាក់ និង យុវជន សហភា​ពសហព័ន្ធយុវជនកម្ពុជាគ្រប់រូប ដែល បានចូលរួមចំណែ​កធ្វើឲ្យការ​ប្រឡង​នៅឆ្នាំសិក្សា​នេះប្រព្រឹត្តទៅបា​នដោយរលូន និងបានជោគជ័យ។ ធនធានមនុស្សគឺ​ជាសស​រស្តម្ភដ៏រឹ​ងមាំរបស់ប្រទេសជាតិ និង សំរាប់ខេត្ត យើង ដែលជាចំណែកដ៏សំខាន់ក្នុងការកសាង អភិ​វឌ្ឍប្រ​ទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនឹងនេះ សូមប្អូនៗដែលមិនបានជាប់ សូម​កុំអស់​ស​ង្ឃឹម ហើយខិតខំព្យាយាមម្តងទៀតនៅឆ្នាំក្រោយ ឬអាចជ្រើសរើសមុខជំ​នាញវិជ្ជាជីវៈ​ណាមួយ​ដើម្បីជា​មូលដ្ឋានសម្រាប់ប្រកបរបរចិញ្ចឹមជីវិតទៅតាមលទ្ធភាព និងសមត្ថភាពផ្ទាល់ខ្លួន។

បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ស្ថិតិ​បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិ​ក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រ​ឡង ០៥ ធ្នូ ឆ្នាំ២០២២នេះ គឺមា​នសិស្សមកប្រឡងសរុបចំនួន៥៥០នាក់ ស្រី៣១៧នាក់ សិស្សប្រឡ​ងជាប់ស​រុបចំនួន​៤០១នាក់ ស្រី២៥១នាក់។ ហើយសិស្សប្រឡងជាប់និទ្ទេស A ចំនួន០២នាក់(ស្រី) ជាប់និទ្ទេស B ចំនួន២៩នាក់ ស្រី២៥នាក់ ជាប់និទ្ទេស C ចំនួន ៦៦នាក់ ស្រី៤៣នាក់ ជាប់និទ្ទេស D ចំនួន១៣៦នាក់ ស្រី៨៧នាក់ និងនិទ្ទេស E ចំនួន១៦៨នាក់ ស្រី៩៤នាក់៕

Leave a Reply

Your email address will not be published.