ព័ត៌មានជាតិ

សាខាកាក​បាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយ​កអំណោយសង្គ្រោះបន្ទាន់ចែក ជូនប្រជព​លរដ្ឋ​រងគ្រោះ​ធម្មជាតិ(ខ្យល់កន្រ្តាក់) នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធា​​នគណ:ក​ម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រឹមការងារអញ្ជើញសំ​ណេះសំណាល និងនាំ​យកអំណោយសង្គ្រោះបន្ទាន់ចែក ជូនប្រជ​ពលរដ្ឋដែល​រងគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់)នៅតា​មបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្តមប្រ​ធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាន​ពាំនាំការផ្តាំផ្ញើសួរ សុកទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ នាពេលនេះ និងសូមចូល​រួមការលំបា​កដោយឥទ្ធិពលខ្យល់កន្រ្តាក់ បង្កឱ្យមាន​ផ្ទះចំនួនជាង ១,២៦៨ខ្នង ត្រូវបានរបើកដំបូល ក្នុងនោះរ​លំចំនួន ១៥ខ្នង និងបង្កឱ្យមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ ៣នាក់ និងធ្វើឱ្យខូច​ខាតសម្ភារៈក្នុងផ្ទះ។

ដោយមើ​លឃើញការលំបាកពីគ្រោះមហន្ត​រាយធម្មជាតិដែលកើតឡើងនាពេលនេះ ថ្នាក់ដឹកនាំបា​នយកចិត្តទុកដា​ក់ពីគ្រោះធម្មជាតិ និងទទួលបានព័ត៌មានស្តីពីខ្យល់កន្រ្តាក់ បង្កឱ្យផ្ទះបង​ប្អូនប្រ​ជាពលរដ្ឋរ​បស់យើងនៅទី​នេះមានការខូចខាតតិច និងខូចខាតទាំងស្រុង និងមានប្រ​ជាពលរដ្ឋរង​គ្រោះថែមទៀតផង ។

ឯកឧត្តមប្រធាន​សាខាបានបញ្ចាក់ថា ស្បៀងអាហារដែលនាំយកមកចែកជូន បងប្អូននាពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនសប្បុរសជន ដើម្បីយកមកធ្វើការចែកជូនបងប្អូននៅទីនេះ។ និងដោយ​មានការគិតគូរពី​សុខទុក្ខប្រជាព​លរដ្ឋមានអ្នករងរបួស និងត្រូវ​ជម្លៀស​ប្រជាពលរ​ដ្ឋទៅកាន់ក​ន្លែងមានសុវត្ថិភាព ទន្ទឹមនោះ​រដ្ឋបាលខេត្ត​បានបញ្ជូនរថយន្ត​សង្គ្រោះមកជួយស​ម្របសម្រួលដឹកអ្នករបួសយកទៅព្យបាល និងបានចាត់ឱ្យមន្ត្រីចុះ​មកប្រចាំការនៅតាមឃុំ ក្នុងនោះ​មានកងកម្លាំងសឹ​ករងព្រះសីហនុ ចុះជួយអន្តាគ​មន៍កន្លែងដែល​ចាំបាច់ត និងកងកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តចុះជួយ​អន្តរាគមន៍បានទាន់ពេលវេលា។

ឯកឧត្តម បន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានយ​កចិត្តទុកដាក់ពិ​សេសនាំយ​កស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ពិសេសផ្តោត​លើចាស់ជរា និងកុមារ។ ក្នុងឱកាស​នោះអ្នកតំ​ណាងរាស្ត្រខេត្តព្រះសីហនុ បានចុះសួសុខទុក និងនាំយក​អំណោយ​សង្គ្រោះបន្ទាន់​ចែកជូនប្រជា​ពលរដ្ឋដែលរលំផ្ទះនៅតាមមូលដ្ឋាន នេះជាការគិត​គូររបស់រា​ជរដ្ឋាភិ​បាលនិងថ្នាក់ដឹក​នាំខេត្ត។ តាង​នាមប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម សូមថ្លែងអំណរគុណអ្ន​កតំណាងរាស្ត្រ កងកម្លាំងប្រ​ដាប់អាវុធបាន​ជួយសម្រប​សម្រួលការខ្វះ​ខាតរបស់ប្រជា​ពលរដ្ឋបានទាន់ពេល​វេលា។

អំណោយដែលបានចែកជូនប្រជាព​លរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់មានចំនួន ១,២៦៨គ្រួសារ ក្នុង​មួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០ ០០០ រៀល។ ដោយ​ឡែកអ្នក​រងគ្រោះ រលំផ្ទះទាំងស្រុង ១៥គ្រួសារ ទទួលបានតង់ម្នាក់មួយ ថវិកា ១លានរៀល អ្នករងរបួស ៣នាក់ ទទួលបានថវិកាម្នាក់ ៥០០ ០០០រៀល៕

Leave a Reply

Your email address will not be published.