ព័ត៌មានជាតិ

ភូមិត្រពាំងធ្នង់ និងភូមិ​ត្រពាំងអណ្តូង ឃុំទំនប់ធំ នៃស្រុកពញាឮត្រូវបានបិ​ទផ្សាយជាសាធារ​ណៈ​នូវឯកសា​រ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រពន្ធ

(ខេត្តកណ្តាល)៖ក្បាលដីចំនួន១,៤៧២ ស្ថិតក្នុងភូមិ​ត្រពាំងធ្នង់ និងភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ ត្រូវបានបិទផ្សាយជាសា​ធារណៈនូវឯកសារនការវិនិច្ឆ័យជូន​ប្រជាពលរដ្ឋដែលជា​ម្ចាស់កម្មសិទ្ធ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ ដែលមានទីតាំងនៅវត្តដំបូកមានល័ក្ខណ៍។

 

លោក ព្រំ ឆាត អនុប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកណ្តាល បាន អំពាវនា​វដល់ប្រជាពលរដ្ឋដែ​លមានក្បាលដីក្នុងភូមិ​ខាងលើសូមអញ្ជើញម​កពិនិត្យទិន្នន័យក្បាល​ដីអោយបានគ្រប់ៗគ្នាចៀសវាងខុស​ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វ​ផ្សាយបន្តដល់បងប្អូនប្រជាពល់រដ្ឋដែលមានដីក្នុងភូមិខាងលើមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា។

 

លោកបន្តថា៖ការបិទ ផ្សាយ ជា សាធារណៈ នូវ ឯកសារ នៃ ការវិនិច្ឆ័យមាន លក្ខណៈ ជា ប្រព័ន្ធ នាពេលនេះគឺមាន រយៈពេល ១៥ ថ្ងៃ គិត ចាប់ពី ថ្ងៃទី ២០ ខែមិថុនាដល់ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ ដោយគិ​តបញ្ចូល ទាំង ថ្ងៃ ឈប់សម្រាក ផងដែរ ។

 

លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះ ជាការកំណត់ ចុងក្រោយសម្រាប់ អ្នកកាន់កាប់ដី និង អង្គភាពពាក់ព័ន្ធមកពិនិត្យ ទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យ​ក្បាលដី របស់បងប្អូនពិតជា ត្រឹមត្រូវ​ដែររឺទេប្រសិនបើមានកំហុសឆ្គង ដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទទំហំដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដី ត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល ១៥ នេះ ក្រោយពីការបិទផ្សាយ នេះចប់ជាស្ថាពរអ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ា បានទៀតឡើយ ។ អាស្រ័យហេតុនេះ ក្រោយពេល១៥ថ្ងៃ នៃការបិទផ្សាយ ត្រូវបានបញ្ចប់ ក្រុម​ការងារដែលប្រចាំការនៅទីនោះ សូមធ្វើការសហការជាមួយអាជ្ញាធរដែនដី ជាពិសេស លោក មេភូមិ សូម ជូនដំណឹង ដល់ ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។

 

ថ្លែងក្នុងពិធីនោះដែរ លោក សំអុល ចំរើនឧត្តម អភិបាលរងស្រុកពញាឮ បានមានប្រសាសន៍ថា៖ ការបិទផ្សាយជាសាធារណៈ នូវ ឯកសារ នៃការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លី ដែលមាន លក្ខណៈ ជា ប្រព័ន្ធ គឺពិតជាមានសា​រៈសំខាន់ណាស់ក្នុងដំណើរនៃការ​ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​បានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយ​ទំ​នាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។

 

លោកអភិបាលរងស្រុក បានសំណូមពរដល់អជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជា​ពលរដ្ឋ​ទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបា​នប័ណ្ណកម្មសិទ្ធិ​ដីធ្លីដែ​លជាឯកសាររដ្ឋបាលបញ្ជាក់ពី​សិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ប្រជាពលរដ្ឋដែលទ​ទួលបានប័ណ្ណ​កម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់

Leave a Reply

Your email address will not be published.