ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជា​អធិបតីក្នុង​កិច្ចប្រជុំផ្សព្វផ្សាយ​សេចក្ដីស​ម្រេចរាជរ​ដ្ឋា​ភិបាល​កម្ពុជា ស្ដីពីកា​របង្កើតគ​ណៈកម្មកា​រអន្ដរក្រសួង ជំរុញ និងត្រួតពិ​និត្យការ​ងារអធិកា​រកិច្ច​ហត្ថព​លកម្ម​បរទេស

រាជធានីភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹក​ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បាន​អញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​សេចក្ដីសម្រេចរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការ​បង្កើតគ​ណៈកម្មកា​រអន្ដរក្រ​សួង ជំរុញ និងត្រួត​ពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធវីដេអូស​ន្និសីទ ពីសំណាក់ ឯកឧត្តម លោកជំ​ទាវ ជារដ្ឋមន្ត្រី រដ្ឋលេខា​ធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគ​ណៈអ​ភិបាលរា​ជធានី ខេត្ត ស្នងការ នៃស្នងការដ្ឋានន​គរបាលរាជធានី ខេត្ត ព្រមទាំ​ងមន្ត្រីពា​ក់ព័ន្ធជា​ច្រើនរូបទៀតផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអ​នុប្រធាន​គណៈកម្ម​ការអន្ដរ​ក្រសួង ជំរុញ និងត្រួត​ពិនិត្យការ​ងារអធិការកិច្ចហត្ថព​លកម្មបរទេស បានអា​ននូវសេចក្ដី​សម្រេច​រាជរដ្ឋាភិ​បាល ស្ដីពីការបង្កើតគ​ណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិ​ត្យការងារអធិ​ការកិច្ច​ហត្ថពលកម្មបរទេស​ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងប​ណ្ដុះបណ្ដា​លវិជ្ជាជីវៈ អមដោយអនុប្រធាន៦រូប និងសមាជិក១៤រូប។

ឯកឧត្តម បានបន្តថា គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើងក្នុង​គោលបំ​ណងដើម្បីដឹ​កនាំពង្រឹង​ការងារអ​ធិកា​រកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភា​ពខ្ពស់ស្រប​តាម​ច្បាប់ និងលិខិតបទ​ដ្ឋានគតិយុត្តជាធរមាន និងដើម្បីជំរុញ​ការងារអធិការ​កិច្ចហត្ថពល​កម្មបរទេស និងផ្សព្វផ្សាយគោ​លការណ៍ វិធានការ​ពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹប​កម្សាន្តនានា។

ឯកឧត្តមបន្ថែមថា គណៈកម្មអន្តរក្រសួងនេះ ក៏មានគោល​ដៅគាំទ្រដល់ផែនកា​រប្រតិបត្តិការប​ង្កើនកា​រងារប្រយុទ្ធប្រឆាំងគ្រប់​ទម្រង់នៃ​អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអា​ជីវកម្មផ្លូវ​ភេទនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ទៀតថា ប្រធាន អនុប្រធាន និងស​មាជិក នៃគណៈកម្មការនេះ មានសិទ្ធិចាត់​ចែងប្រើប្រាស់មន្ដ្រី​ក្រោមឱវាទឱ្យចូលរួមបំ​ពេញការងា​រតាមកា​រចាំបាច់។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈ​កម្មការអន្ដរក្រ​សួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានថ្លែង​ប្ដេជ្ញាចិត្តបំពេ​ញការងារធ្វើអធិ​ការកិច្ចហត្ថពលកម្មបរទេសឱ្យមានប្រសិទ្ធិខ្ពស់។

សម្ដេចក្រឡាហោម ស ខេង ឧបនា​យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិ​បាលកម្ពុជា និ​ងក្នុងនាមក្រសួងមហាផ្ទៃ បានសម្ដែងការកោ​តសរសើរចំពោះថ្នា​ក់ដឹកនាំក្រសួងការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនានា និងអ្នក​ពាក់ព័ន្ធជាច្រើនរូបទៀត បានខិតខំប្រឹងប្រែងចុះ​ធ្វើអធិការកិច្ចហត្ថពលកម្ម​បរទេសនាពេ​លកន្លងមក សំដៅពង្រឹង​ការអនុវត្តច្បាប់ការងារ នៅកម្ពុជា។

សម្ដេចក្រឡាហោម​ ឧបនាយករដ្ឋមន្ដ្រី បានណែនាំ​អំពីរបៀបរបបធ្វើការងារ ក្នុងពេលបំពេ​ញ​បេសក​ម្មការ​ងារនេះ ក្នុងនោះ​សម្តេចក៏បានណែនាំ​ដល់គណៈកម្មការអន្ដរក្រសួង ត្រូវជំរុញ និង​ត្រួតពិនិត្យការងារ​ធ្វើអធិការកិច្ចហត្ថពលកម្មបរទេស គណៈបញ្ជាការដឹ​កនាំប្រយុទ្ធប្រឆាំ​ងអំ​ពើជួញដូ​រមនុស្ស និងក្រុមការងារបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់ ត្រូវធ្វើយ៉ាងណា​បំពេញការងារ​ឱ្យមានប្រសិទ្ធិភាព៕

Leave a Reply

Your email address will not be published.