ព័ត៌មានជាតិ

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ ” ធ្វើឱ្យមានសមភាព “

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបា​លខេត្ត​កណ្ដាល និងជាប្រធានគណៈ​កម្មាធិការសា​ខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​សាខាខេត្ត ចែកជូនដ​ល់អ្នករ​ស់នៅជា​មួយ​មេរោ​គអេដស៍ ជន​ពិការ ចាស់ជរា​ឥតទីពឹង ស្ត្រីមេម៉ាយ​ក្រីក្រមានកូន​ច្រើន ក្នុងឱកាស​ទិវាពិ​ភពលោ​កប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ ធ្វើឱ្យមានសមភាព ដើម្បីឆ្ពោះ​ទៅការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ ។

នាឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈ​កម្មាធិការសា​ខាកាកបាទក្រហ​មកម្ពុជា​ខេត្តណ្ដា​ល បានអាននូវសារលិ​ខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណាចក្រកម្ពុជា និងសារលិ​ខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភា​ពជាអ្នកដឹក​នាំតំបន់អា​ស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងការអ​ភិវឌ្ឍនៅកម្ពុជា។ មានប្រ​សាសន៍ក្នុង​ទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹ​កនាំប្រកបដោ​យកិត្តិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា បានខិត​ខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និង​បង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះ​ពាល់ពីមេរោគ​អេដស៍ និងជំងឺអេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឱ្យកាន់តែ​ទូលំទូលាយថែមទៀត។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេ​ដស៍ ១ ធ្នូ ២០២២ សាខាកាកបា​ទក្រហមកម្ពុជាខេត្តណ្ដាល បានឧ​បត្ថម្ភ​ដល់​អ្នករស់នៅជាមួយមេ​រោគអេដស៍ ជនពិការ ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ា​យក្រីក្រមាន​កូនច្រើន សរុបរួម ៣១៩គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រីឬទឹកស៊ីអ៊ីវ ១យួរ, ម៉ាស ១កញ្ចប់, ជែល ១ដប និងថវិកា ១០ម៉ឺនរៀលផងដែរ ៕

Leave a Reply

Your email address will not be published.