ព័ត៌មានជាតិ

កិច្ចប្រជុំ ​បូកសរុបល​ទ្ធផលសកម្មភាពការ​ងារប្រចាំឆ្នាំ២០២២ និងលើ​កទិសដៅ​អនុវត្តបន្ត​ឆ្នាំ២​០២៣ និងប្រគល់​-ទទួលថវិកាវិភាគទានសមាជិកភាព និងហឹបសង្គ្រោះ​សាខាកាកបាទក្រ​ហមកម្ពុជា ខេត្តព្រៃវែ​ង

ខេត្តព្រៃវែង៖ថ្លែងក្នុងកិច្ចប្រជុំ ​បូកសរុបល​ទ្ធផលសកម្មភាពការ​ងារប្រចាំឆ្នាំ២០២២ និងលើ​កទិស​ដៅ​អនុវត្តបន្ត​ឆ្នាំ២​០២៣ និងពិធីប្រគល់​ទទួលថវិកាវិភាគទានសមាជិកភាព និងហឹបសង្គ្រោះ​សាខាកាកបាទក្រ​ហមកម្ពុជា ខេត្តព្រៃវែ​ង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី ប្រធា​នគណៈ​កម្មាធិ​ការសាខាកា​កបាទក្រហ​មកម្ពុជាខេត្ត បានមា​នប្រសាសន៍ថា​ គណៈកម្មាធិកា​រសា​ខា និងអនុសា​ខាកាក​បាទក្រហមកម្ពុជា ក្រុង ស្រុក ទាំងអ​ស់នៃ​ខេត្តព្រៃវែង ត្រូវចូលរួ​មពួតដៃគ្នាធ្វើការ​ងារមនុស្សធ​ម៌មួយ​នេះ​បន្ថែមទៀត សម្រាប់​ធ្វើការ​ឆ្លើយតបដល់​បងប្អូនប្រជាព​លរដ្ឋ ដែល​គាត់​ជួបរង​គ្រោះដោ​យសារគ្រោះធ​ម្មជាតិ និងគ្រោះម​ហន្ត​រាយ​ផ្សេងៗទៅតាមមូលដ្ឋានរបស់​ខ្លួន ឲ្យកាន់​តែខ្លាំងឡើង។

ឯកឧត្តម ប្រធានគណៈ​កម្មាធិការ សាខា បានបន្ថែមទៀតថា ​ចំពោះការងារមនុស្សធម៌ ដោយបាន​កា​រយកចិត្តទុកដាក់ខ្ពស់​ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួម​ជាមួយ​នឹងឯកឧត្ត​មនាយឧត្តមសេនី​យ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធា​នកិត្តិយ​សសាខាកាកបា​ទក្រហ​មកម្ពុជា​ខេត្ត ក៏ដូចជា​អនុសាខា​កាកបាទក្រហមម្ពុជា ក្រុង ស្រុក ទាំងអស់ គឺបាននឹងខិត​ខំយ​កចិត្តទុក​ដាក់យ៉ាងខ្លាំងក្នុង​ការចុះជួយដល់បងប្អូនប្រជា​ពលរដ្ឋដែលគាត់ជួបទុក្ខលំបាក ជាវិ​សេស គ្រួសារ រងគ្រោះដោយសារគ្រោះ​ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដល់បងប្អូនប្រ​ជាព​លរដ្ឋនៅតាមមូលដ្ឋាន ដើម្បីធ្វើកា​រឆ្លើយតបនៅបញ្ហា ដែលគាត់ជួបប្រ​ទះនោះ​បានទាន់​ពេលវេ​លា។

ជាមួយគ្នានោះដែរឯកឧត្តម ក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹង​ប្រែងរប​ស់សា​ខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខា ក្រុង ស្រុក ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រ​ចិត្ត យុវ​ជនកាកបាទក្រហមកម្ពុជា ទាំងអស់បានចូលរួម ពួតដៃគ្នា យ៉ាងសកម្ម​ក្នុងការខិតខំប្រឹង​ប្រែង​ធ្វើការងារមនុស្សធ​ម៌មួយនេះ បាន​ទទួលជោគជ័យ ល្អប្រសើររយៈពេលកន្លងមកនេះ៕

Leave a Reply

Your email address will not be published.