ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រចាប់ផ្តើមដំណើការជួសជុលផ្លូវដែលរងការខូចខាតជាច្រើនខ្សែខ្លី គ្រប់ភូមិ ក្នុងឃុំថ្មពួក ស្រុកថ្មពួក ដើម្បីបង្កលក្ខណៈ ងាយស្រួលក្នុងការធ្វើដំណើរ ក្នុងជីវភាពប្រចាំថ្ងៃ ដោយចប់ឃុំថ្មពួកនឹងបន្តទៅកាន់ឃុំផ្សេងៗទៀត ក្នុងស្រុកថ្មពួក ជាក់ស្តែងថ្ងៃនេះនៅភូមិកសិណ ឃុំថ្មពួក ។
ក្នុងឱកាសចុះពិនិត្យមើល ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានជម្រុញឲ្យមន្ត្រីជំនាញខេត្ត និងអ្នកបច្ចេកទេសពន្លឿនការជួសជុលដែលជាកន្លែងអទិភាពមុន ព្រោះរដូវនេះជារដូវប្រមូលផលកសិកម្មរបស់ប្រជាពលរដ្ឋ ត្រូវការដឹកជញ្ជូនភោគផល ធ្វើដំណើរទៅមក។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងនាមក្រុមការងារទទួលស្រុកថ្មពួកនឹងបន្តខិតខំរួមគ្នាទាំងអស់ ដើម្បីសិក្សា ដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព ដើម្បីរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អភិវឌ្ឍន៍ភូមិឃុំ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានក្រើនរំលឹកដាស់តឿនបន្ថែមដល់ក្រុមការងារទទួលឃុំ ភូមិទាំងអស់ក្នុងស្រុកថ្មពួក សូមចុះមូលដ្ឋានជាប់ជាប្រចាំដល់ភូមិ ខ្នងផ្ទះដ់ម្បីក្តាប់បញ្ហា ដោះស្រាយឲ្យបាន បើករណីដោះស្រាយមិនបានសូមធ្វើរបាយការណ៍ច្បាស់លាស់មកខេត្ត ដើម្បីលើកគម្រោង និងប្រជុំដោះស្រាយជាបន្តបន្ទាប់ទៀត៕