ខេត្តកំពង់ឆ្នាំង: ក្រោយពីបានទទួលសេចក្ដីរាយការណ៍ ស្ដីអំពីបទល្មើសជលផល កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផល ជលគីរី និងសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សហការជាមួយគណៈបញ្ចាការឯកភាពស្រុកកំពង់ត្រឡាច កងរាជអាវុធហត្ថស្រុក នគរបាលប៉ុស្តិ៍ស្រុកកំពង់ត្រឡាច បានចុះល្បាតនិងបង្រ្កាបបទល្មើសជលផល នៅចំណុចចាប់ពីភូមិស្ដីបន្លិចដល់ភូមិស្ទឹងស្ងួត ក្នុងភូមិសាស្រ្តឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជាលទ្ធផលបង្ក្រាបនិងបំផ្លាញចោលរួមមាន៖
១. រុះរើរបាំងស្បៃមុង១ករណីស្មើនិង១៤កន្លែងប្រវែង១២០០ម៉ែត្រ លូស្បៃមុងចំនួន១៤មាត់។
២. បង្គោលសរុបចំនួន១៥០ដើម និងចាក់លែងកូនត្រីចម្រុះ៨០គីឡូក្រាម ទៅទឹកវិញផងដែរ៕