
ឯកឧត្ដមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងអភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យវឌ្ឍនភាព គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងតាខ្មៅ
ខេត្តកណ្តាល៖ នៅរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ អមដំណើរដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ
ឯកឧត្តម MIKAMI MASSAHIRI ឯកអគ្គរាជទូតជប៉ុន វិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជណាចក្រកម្ពុជា បានចុះត្រួត ពិនិត្យវឌ្ឍនភាព គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្តាល។
ផលប្រយោជន៍ នៃការប្រើប្រាស់ទឹកស្អាតគឺជាកត្តាសំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃ បើគ្មានទឹកប្រើប្រាស់ទេជីវិតមិនអាចធានាបាននូវសុខភាពគ្រួសារទេ។ រាល់ការប្រើប្រាស់ទឹកស្អាត ដែលទទួលបានពីការត្រង់ទឹកភ្លៀងទុក ប្រភពទឹកអណ្តូង ជាពិសេសទឹកដាំឆ្អិនជាប្រចាំគឺអាចជួយទប់ស្កាត់រាល់មេរោគរាលត្បាត និងជម្ងឺផ្សេងៗបាន។ ដូច្នេះការប្រើប្រាស់ទឹកស្អាត គឺជាកត្តាចាំបាច់ណាស់សម្រាប់ជីវិតរស់នៅរបស់សហគមន៍យើង ការប្រើប្រាស់ទឹកស្អាតអាចផ្តល់នូវសុខភាពល្អ៕