ព័ត៌មានជាតិ

ពលរដ្ឋឆ្ងល់​ ដីចំណីផ្លូវសាធារណៈ ហេតុអ្វីភាគីម្ខាងមានទោស និងម្ខាងទៀត​បែរជាមាន​សិទ្ធិចាក់​លុបយកធ្វើជាសម្បត្តិឯកជនបាន?

(ភ្នំពេញ)៖លោកតា សែប ស្រួល អាយុ៧៦ឆ្នាំ ធ្លាប់បានអាស្រ័យផលលើដីទំហំ ២៥មX១៥០ម នៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ​ ស្រុកកោះធំ ដែលមានអតីតមេភូមិ មេឃុំចាស់ យន់ រី និងមេឃុំថ្មី ស៊ឹម យ៉ុង ទទួល​ដឹងឮពិតប្រាកដមែន។ មានប្រជាព​លរដ្ឋជាង៤០គ្រួសារ​ក៏បានផ្តិតមេ​ដៃទទួលស្គាល់​ថា ចាប់តាំ​ងពីឆ្នាំ ១៩៨០មក លោកតាបានជី​កអណ្តូងស្រះ៣​ចិញ្ចឹមត្រី និងដាំដំ​ណាំបន្លែ​ពិតប្រាកដ​មែន។​បញ្ជាក់បន្ថែមពីលើមេឃុំទាំងពីរ នៅឆ្នាំ ២០០៧ លោកអនុភូមិចាស់មុនឈ្មោះ សេង គាង ក៏បានទទួលស្គាល់ដោយបានធ្វើរបាយការណ៍កំណត់ហេតុជាមួយកំនូសប្លង់ដីជូនមេឃុំជ្រាបថា លោកតា សែប ស្រួល ពិត​ជាបានកាន់កាប់អាស្រ័យផលលើដីខាងលើពិតមែន។

លុះ​ដំណក្រោយមករដ្ឋបានពង្រីកផ្លូវដែលបាន​កាត់លើគាត់អស់៥ម។ លោកតាមិនមានការតវ៉ាអ្វីទេ ហើយក៏បន្តអាស្រ័យផលលើដីនោះជាបន្ត។ថ្មីៗកន្លងទៅនេះ ស្រាប់តែមានបុគ្គលផ្សេង​ដែលទិញដី​ពីក្រោយដីគាត់បានបូមខ្សាច់មក​ចាក់លុបលើអណ្តូស្រះត្រីគា​ត់បម្រុងយក​ទៅធ្វើជា​កម្មសិទ្ធិឯ​កជនទៅ​វិញ ទើបលោកតា សែប ស្រួល ឆ្ងល់ហើ​យបានសួរនិងតវ៉ាទៅអាជ្ញាធរ ក្នុងនោះដោយ​មានការប្តឹងផ្តល់គ្នាទៀតផង។

មិនពិ​បាកដោះស្រាយ​ទេ ប្រសិនបើដីនេះ​ជាចំណីផ្លូវសាធារណៈរបស់រដ្ឋពិតមែននោះអាជ្ញាធរ ជាពិសេ​សចៅហ្វាយស្រុក កោះធំ អាចដោះស្រាយបានហើយ។ ខ្ញុំបានសួរបញ្ជាក់ទៅ​លោកអតីត​មេឃុំចាស់​ យន់ រី ក៏បានបញ្ជាក់ថា ដីដែលលោកតា សែប ស្រួល ធ្លាប់បានកាន់កាប់អា​ស្រ័យផ​លជា​យូរមកហើយ គឺជាចំណីដីផ្លូវសាធារណៈរបស់រដ្ឋពិតប្រាកដមែន។ ប៉ុន្តែពេលនេះឈ្មោះ មាន វុទ្ធី បាននិងកំពុងចាក់ដីខ្សាច់លុបយក (?)

ខ្ញុំបា​នពន្យល់លោក​តា សែប ស្រួល ហើយ ទោះបីលោកតាកាន់កាប់យូរឆ្នាំមកដូច្នេះមែន ប៉ុន្តែ​ពេលនេះដីនោះគឺជាចំណីផ្លូវសាធារណៈទៅហើយ គឺពុំអាចស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិបានឡើយ។ លោកតាបាន​យល់និងទទួលស្គាល់ ហើយសន្យាឈប់ទាមទារជាកម្មសិទ្ធិចាប់ពីពេលនេះ។ លោកតាសំណូមពរថា ព្រោះដីអណ្តូងស្រះទាំងនោះគាត់បានអាស្រ័យផលតាំងពីឆ្នាំ ១៩៨០មក ដូច្នេះ​ប្រសិនបើអាច គឺគាត់សុំបន្តចិញ្ចឹមត្រីនិងដាំបន្លែដើម្បីចិញ្ចឹមក្រពះ បើរដ្ឋត្រូវការពង្រីកផ្លូវ​ឬត្រូវការយកទៅ​ធ្វើអ្វីពេលណាគឺលោកតាមិនតវ៉ាឬទាមទារសំណងអ្វីឡើយ។

ប៉ុន្តែ​ភាគីម្ខាងទៀតត្រូវបញ្ឈប់សកម្មភាព ឬបន្តចាក់ដីលុប​​យកចំណីផ្លួវដីរដ្ឋ​គឺជាសមត្ថកិច្ចនិង​ការទទួលខុសត្រូ​វរបស់អាជ្ញាធរនៅទីនោះ។ យើងពិចារណាមើល… ខ្ញុំមិនជឿថាមាន​ការឃុបឃិត​គ្នាទេ។ យើងចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លានៅក្នុងសង្គមទាំងអស់គ្នា!

Leave a Reply

Your email address will not be published.