ព័ត៌មានជាតិ

វិវាទជិត១០ឆ្នាំរវាងឪពុកអាយុ៩៦ឆ្នាំ និងកូនបង្កើតត្រូវដោះ​ស្រាយបញ្ចប់​ដោយមានការ​សម្រប​សម្រួល​ពីឯកឧត្តម ដួង តារា

ភ្នំពេញ៖ វិវាទនៅក្នុងក្រុមគ្រួសារ​របស់លោកតា សំ រ៉ុង អាយុ៩៦ឆ្នាំ និងកូនស្រីឈ្មោះអ្នកស្រី កែវ ផល្លី ,សាមី អឿ អេង និងអ្នកស្រី កែវ សុផល រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវ​បានដោះ​ស្រាយបញ្ចប់ នាល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយលោកតា សំ រ៉ុន ព្រ​មទទួល​យកប្រាក់ចំនួន៤ម៉ឺនដុល្លារ ហើយកូនៗក៏បានយល់ព្រមទៅតាមសំណើររបស់ឪពុកផងដែរ។

សូមរំលឹងថា វិ​វាទនេះគឺមានរយៈពេលជិត១០ឆ្នាំមកហើយ ដោយមានការប្តឹងប្តល់គ្នារវាងឪពុក និង កូន តាំងពីសាលាដំបូង សាលាឧទ្ធរណ៍ និង សាលាកំពូលទៀតផង។ តែដោយសារ​ការសម្រប​សម្រួល ប្រក​បដោយភាពឈ្លាសវៃ និងគុណ​ធម៌របស់ឯកឧត្តម ដួង តារា បានពន្យល់ពីការមិន​អាចកាត់​ផ្តាច់គ្នាបាននូវមនោសញ្ជេតនារវាងឪពុក និង កូន ក៏សូមឲ្យភាគីទាំងអស់ឈ​ប់រំលឹ​ករឿងរ៉ាវ​កន្លងមក និងបង្កើតនូវទំនាក់ទំនង ព្រហ្មវិហារធម៌ឪពុក និងកូនសារជាថ្មី។

ក្រោយពីបានជួបឯកឧត្តម និងបានទទួលយកដោយពេញចិត្តក្នុងការសម្របសម្រួល របស់ឯកឧត្តម កូនៗទាំងអ​ស់យល់ព្រមប្រគល់ជូនប្រាក់ទៅលោកឪពុកចំនួន៤ម៉ឺនដុល្លារ ដោយនៅថ្ងៃទី០៧ ខែធ្នូ កូនៗ នឹងប្រ​គល់ប្រាក់ទៅលោកតា សំ រ៉ុង ចំនួន២ម៉ឺនដុល្លារ ជាមុនសិន និងប្រគល់ប​ន្ថែមចំនួន២ម៉ឺ​នដុល្លារទៀត​នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ។

ដោយមានការសម្របសម្រួល និងដោះស្រាយពីសំណាក់ឯកឧត្តម ដួង តារា ភាគីទាំងពីរយ​ល់​ព្រមទទួល​យកនូវដំណោះស្រាយប្រកបដោយស្នាមញញឹម និងពេញចិត្តបំផុត។ ភាគីទាំងពី​រក៏បានគោ​រពថ្លែងអំណរ​គុណដល់សម្ដេចតេ​ជោនាយករដ្ឋមន្ត្រី​ដែលបានចាត់​មន្ត្រីល្អដូចជាឯក​ឧត្តម ដួង តារា ដើម្បីចូលរួមដោះស្រាយវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ។

លោក សំ រ៉ុង និងកូនៗនឹងបន្តបង្កើតនូវទំនាក់ទំនងល្អ ប្រកបដោយព្រហ្មវិហារធម៌រវាងឪពុក និងកូនសារជាថ្មី។ នេះគឺជាគំរូដល់បងប្អូ​នប្រជាពលរដ្ឋដទៃដែ​លមានវិវាទដូចករណី​នេះសូមមេត្តាគិ​តឡើង​វិញ ត្រូវចេះអត់ឱនអធ្យាស្រ័យអោយគ្នា ព្រោះជីវិតមនុស្សយើងម្នាក់ៗខ្លីណាស់។ត្រូវចេះអាណិតស្រ​ឡាញ់អ្នកនៅជុំវិញខ្លួនគ្រប់ទីកន្លែងដែលគ្មានការរើសអើង៕

Leave a Reply

Your email address will not be published.