ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល និងក្រុមការងារ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី” នៅស្រុកអង្គស្នួល

ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងក្រុមការងារ មន្ត្រីរាជាការ ពុទ្ធបរិស័ទ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី” ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

 

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ គឺបានប្រព្រឹត្តទៅតាមការមូលមតិគ្នា របស់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមចាប់មគ្គផលកុសលផលបុណ្យ ដើម្បីដំណើរការកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ។

 

សាកលវិទ្យាល័យនេះ នឹងបង្ហាញជារូបរាងនៅពេលខាងមុខឆាប់ៗនេះ ដើម្បីផ្តល់ឱកាសដល់យុវជន ក្មួយៗ សិស្សានុសិស្ស និស្សិត បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងជំនាញផ្សេងៗ នៅក្បែរផ្ទះ ងាយស្រួលក្នុងការសិក្សារៀនសូត្រ និងបានកាត់បន្ថយការចំណាយច្រើនលើការសិក្សា៕

Leave a Reply

Your email address will not be published.