ព័ត៌មានជាតិ

ផ្ទះនៃអំពើល្អរបស់ឯកឧត្តម ដួង តារា សាងសង់ជូនប្រជាពលរដ្ឋជិតរួចរាល់ជាស្ថាពរ

កណ្តាលៈនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមានអមដំណើរពីឯកឧត្តម មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី រួមទាំងក្រុមការងារស្ម័ត្រចិត្តរបស់ឯកឧត្តម បានទៅពិនិត្យការសាងសង់ផ្ទះមួយខ្នងមានទទឹង ៨ម៉ែត្រ បណ្តោយ១២ ដោយសាងសង់ជូនគ្រួសារលោក លឿន សារុន អតីតមេឃ៉ំនៃគណបក្សប្រឆាំង នៅក្នុងភូមព្រែកពោធិ៍ ឃ៉ំទឹកវិល ស្រុកស្អាង ខេត្តកណ្តល។

ក្រោយពីបានពិនិត្យរួចហើយ និង តាមការបញ្ជាក់របស់អ្នកម៉ៅការសំណង់បានឲ្យដឹងថា ការសាងសង់នេះគឺបានប្រមាណជា៧០ % ហើយ នឹង រួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ផ្ទះនៃអំពើល្អ តាមការឲ្យដឹងដោយផ្ទាល់ពីឯកឧត្តម ដួង តារា បញ្ជាក់ថា ពេលដែលសាងសង់ផ្ទះនេះរួចរាល់ ឯកឧត្តម នឹង មានរៀបចំវិធីប្រគល់ផ្ទះនេះជូនក្រុមគ្រួសារលោក លឿន សារុន ហើយផ្ទះនេះការចំណាយការសាងសង់គឺជាថវិការផ្ទាល់របស់ឯកឧត្តម និង មានការចូលរួមពីសំណាក់សប្បុរសជន ទាំងក្នុងស្រុក និថ ក្រៅស្រុកផងដែល។

ចំណែកលោក លឿង សារុន និង ក្រុមគ្រួសារបានបង្ហាញពីការសប្បាយចិត្ត ពេញចិត្ត និង បានអរគុណចំពោះទឹកចិត្តដល់ល្អរបស់ឯកឧត្តម ដែលបានយកចិត្តទុកចំពោះគ្រួសារគាត់ និង ប្រជាពលរដ្ឋផ្សេងទៀត ជាពិសេសលោកសូមអរគុណគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីប្រធានបក្ស និង ជាអ្នកនាំមកនៅសន្តិភាពជូនកម្ពុជា៕

Leave a Reply

Your email address will not be published.