ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយ ផែនការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ស្តីពីការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២

ខេត្តស្វាយរៀង:លោក ប៉េង ពោធិ៍សា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ស្តីពីការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ។

 

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត​ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត​ លោកឧត្តមសេនីយត្រី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដែលជា ប្រធាន អនុប្រធាន ផ្នែក / គោលដៅ ការពារ សរុបវត្តមាន ៤១ នាក់ ។

 

បន្ទាប់ពីចប់កិច្ចប្រជុំនេះអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ ស្នងការ រួមជាមួយក្រុមការងារ បានចុះពិនិត្យ ទីតាំងមណ្ឌលប្រឡង ទាំង៧ ក្នុងខេត្តស្វាយរៀងផងដែរ ៕

Leave a Reply

Your email address will not be published.