ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យ និងវាយ​តម្លៃកម្រិត​កែប្រែរប​ស់ទណ្ឌិ​តចំនួន១​៣នាក់ ដែលត្រូវដា​ក់ស្នើ​សុំ​បន្ធូរប​ន្ថយ​ទោស និងលើកលែងទោស ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៣

ខេត្តកណ្ដាល ៖ក្នុងកិច្ចប្រជុំពិនិត្យ និងវាយ​តម្លៃកម្រិត​កែប្រែរប​ស់ទណ្ឌិ​តចំនួន១​៣នាក់ ដែលត្រូវដា​ក់ស្នើ​សុំ​បន្ធូរប​ន្ថយ​ទោស និងលើកលែងទោស ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ ២០​២៣ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បាន​ស្នើឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រ​ប់ជ្រុ​ងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ធ្វើយ៉ាងណាស មស្រប ទៅនឹង​ច្បាប់ និងគោល ការណ៍ណែនាំនានា សំដៅជ្រើស រើសបានទណ្ឌិត ដែលបានស្នើ សុំកា​របន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមាន​ការតាំងចិត្ត​កែប្រែខ្លួនឱ្យ​ក្លាយជាពលរ​ដ្ឋល្អក្នុងសង្គមជា​តិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជា​ក្នុងសង្គម​ទាំងមូលក្នុងឱ​កាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៣។

លោកបន្តទៀតថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើក​លែងទោ​សត្រូវមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណ​ត់ដោយច្បាប់ សម្រាប់ទោ​សដែលមិន​មែនជាកម្មវត្ថុក្នុង​ការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និង​បន្ថយទោសនោះ គឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ ឃាត​កម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភេរវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទ​ទួលទោស​ច្រើនដង ទណ្ឌិតដែ​លជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម ។

រដ្ឋបាលខេត្តបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន០៥ សម្រាប់​ស្នើសុំប​ន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ក្នុងនោះមាន ទិវាជ័យជម្នះលើរ​បប​ប្រល័យពូជសា​សន៍ប៉ុលពត ថ្ងៃ៧ ខែមករា ខាងមុខនេះផងដែរ

Leave a Reply

Your email address will not be published.