ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់លោកជំទាវ Kim Keon-Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yeol ប្រធានាធបិតីប្រទេសកូរ៉េខាងត្បូង ចែកជូនប្រជាពលរដ្ឋខ្វះខាត

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់លោកជំទាវ Kim Keon-Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yeol ប្រធានាធបិតីប្រទេសកូរ៉េខាងត្បូង ចែកជូនប្រជាពលរដ្ឋខ្វះខាតភ្នំពេញ៖ ដោយមានទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា-កូរ៉េ និងដោយមានទំនាក់ទំនងល្អរបស់ឯកឧត្តម ដួង តារា ជាមួយប្រជាជនកូរ៉េ ដោយ ឃើញពីសកម្មភាពល្អៗជាច្រើនរបស់ឯកឧត្តម ដួង តារា បានធ្វើឲ្យលោកជំទាវ Kim Keon-Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង ចង់ជួយប្រទេសកម្ពុជា និងជួយប្រជាជនកម្ពុជាដែលមានជីវភាពខ្វះខាត។កម្មវិធីចែកអំណោយសប្បុរសនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ដួង តារា និងលោក Seung Heon Bank តំណាងម្ចាស់ជំនួយកូរ៉េ ,លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ,លោកឧកញ៉ា សោម សុខរ៉ាឌី,បងប្អូនសប្បុរសជន រួមជាមួយក្រុមការងារស្ម័គ្រចិត្តឯកឧត្តម ដួង តារា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឌី រ៉ាដូ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោក ហាំង ម៉េង  អភិបាលស្រុកត្រពាំងប្រាសាទ មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឌី រ៉ាដូ ជាអភិបាលរងខេត្ត និងជាតំណាងអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ដួង តារា ជាលើកទី៥ដែលពាំនាំនូវអំណោយសប្បុរសមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទនេះ។ មិនតែប៉ុណ្ណាះដូចជាពេលនេះទៀតសោតឯកឧត្តមបាននាំយកនូវអំណោយសប្បុរសរបស់លោកជំទាវទី១ របស់ប្រធានាធិបតីកូរ៉េខាងត្បូងមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ។ឯកឧត្តម ដួង តារា ក៏មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះផងដែរថាលោកពិតជាសប្បាយរីករាយខ្លាំងនៅពេលដែលឃើញបងប្អូនប្រជាពលរដ្ឋចេះសាមគ្គីគ្នារស់នៅទីនេះ ដែលមានលោក លឹម ភា ជាជនពិការដៃទាំងពីរដែលបានបរិច្ចាគដីឲ្យពួកគាត់សម្រាប់រស់នៅ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ Kim Keon Yee ជាជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yoel ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ឯកឧត្តមក៏បានមានមតិផ្ដាំផ្ញើចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើយ៉ាងណារក្សាឲ្យបាននូវគុណតម្លៃនៃការរស់នៅ ជៀសឱ្យបាននូវរាល់វិវាទដូចជាអំពើហិង្សាក្នុងគ្រួសារ ទង្វើអសន្តិសុខផ្សេងៗ រួមទាំងថ្នាំញៀនផងដែរ និងផ្តាំផ្ញើរទៅប្រជាពលរដ្ឋកុំធ្វើសកម្មភាពកាប់ទន្ទ្រានដីរបស់រដ្ឋ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលបោះឆ្នោតក្នុងពេលខាងមុខបន្តទៀត។ មានសន្តិភាពទើបពួកយើងមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ។ សូមចូលរួមស្រឡាញ់អាណិតប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាពតែមួយ។តំណាងសប្បុរសជនកូរ៉េលោក Seung Heon Back (ហៅ jonh) ក៏បានមានមតិសំណេះសំណាលផងដែរថា លោកពិតជាមានមោទនភាពណាស់ដែលបានមកប្រទេសកម្ពុជានាពេលនេះ។ លោកក៏ដូចជាប្រជាជនកូរ៉េពិតជាស្រលាញ់ប្រទេសកម្ពុជា ហើយលោកបានមកទីនេះដោយសារលោកបានឃើញនូវអំពើល្អរបស់ឯកឧត្តម ដួង ដារា  ដែលបានធ្វើនាពេលកន្លងមក។ កត្តានៃទង្វើល្អទាំងអស់នេះហើយដែលញ៉ាំងឲ្យប្រជាជនកូរ៉េក៏ដូចជាសប្បុរសជនកូរ៉េ កាន់តែកត់សម្គាល់និងយកចិត្តទុកដាក់ខ្លាំងមកលើប្រទេសកម្ពុជា និង ជាការបង្កើតទំនាក់ទំនងល្អកាន់ខ្លាំងរបស់កម្ពុជា-កូរ៉េ។លោក Oknha Kiran Reddy ដែលជាសប្បុរសជនឥណ្ឌា តែលោកបានចូលជាសញ្ជាតិកម្ពុជាហើយ ក៏បានមានមតិមិនខុសគ្នាជាមួយនឹងលោក Seung Heon Bank ប៉ុន្មានដែរ ដែលលោកបានបញ្ជាក់ថាលោកពិតជាពេញចិត្ត និងគាំទ្រនូវទង្វើល្អរបស់ឯកឧត្តម ដួង តារា ។ លោកនឹងព្យាយាមខិតខំរកអ្នកវិនិយោគដើម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។សូមបញ្ជាក់ក្រោយពីមានវត្តមានលោកជំទាវ Kim Keon-Yee ជំទាវទីមួយរបស់ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺលោកជំទាវ និងស្វាមីមានការសប្បាយចិត្ត ពេញចិត្តចំពោះប្រទេសកម្ពុជា និងចង់ជួយនូវអ្វីមួយដើម្បីកម្ពុជា និងប្រជាជនកម្ពុជា។ក្រោយពីចប់កម្មវិធីវិធីចែកអំណោយជូនប្រជាពលរដ្ឋ ចាស់ជរា ជនពិការ សត្ត្រីមានផ្ទៃពោះ និង មន្ត្រីរាជការ រួច ឯកឧត្តម ដួង តារា និង  Seung Heon Back (ហៅ jonh) រួមទាំងគណៈអធិបតីទាំងអស់បានអញ្ជើញពិនិត្យការដ្ឋាន និងគម្រោងដែលនឹងរៀបចំ កសាង៖១.គម្រោងការិយាល័យអានសម្រាប់កុមារ២.គម្រោងបណ្ណាល័យអានសៀវភៅសម្រាប់កុមារ៣.គម្រោងមណ្ឌលសុខភាព៤.គម្រោងជីកស្រះចិញ្ជឹមត្រី និងរោងបន្លែសហគមន៍៥.គម្រោងទីលានហាលដំឡូងមី៦.គម្រោងទីលានធ្វើជីសិរីរាង្គ សម្រាប់ស្រូវ និងដំណាំផ្សេងៗ៧.គម្រោងរោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្រូវអង្ករ៨.គម្រោងផ្សាសហគមន៍៩. គម្រោងបង្កើតរោងសិប្បកម្មកែច្នៃខ្នាតសហគមន៍ ស្វាយរមៀត,ស្វាយចន្ទី,ដំឡូងមី,និង ស្រូវ។ជាចុងក្រោយឯកឧត្តម ដួង តារា ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវទី១ និងស្វាមី តាមរយៈលោក Jonh ដែលបាននាំយកអំណោយ ដ៏ថ្លៃថ្លានេះមកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ចំពោះការផ្តល់អំណោយនេះ គឺយើងជឿជាក់ថាចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនងសហប្រតិបត្តិការ រវាងកម្ពុជា-កូរ៉េ កាន់តែមានភាពល្អប្រសើបន្ថែមទៀត។សូមរំលេចផងដែលថា ចំពោះសកម្មភាពល្អៗដែលឯកឧត្តម ដួង តារា បានធ្វើកន្លងមក បាននឹង ធ្វើឲ្យមានការសាយភាយទៅសង្គមជាតិ ហើយប្រជាពលរដ្ឋចង់ឃើញមន្ត្រីដទៃទៀត ប្រជាពលរដ្ឋដទៃទៀត និងអ្នកវិនិយោគដទៃទៀត រួមគ្នាងសាងអំពើល្អទាំងអស់គ្នាក្រោមដំបូងសន្តិភាព និង ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ៕

Leave a Reply

Your email address will not be published.