ព័ត៌មានជាតិ

មេ​បញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកិច្ចប្រជុំស​រុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមិថុនា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេ​បញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២២ អញ្ជើញជាអ​ធិបតីក្នុង​កិច្ចប្រជុំបូក​សរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំ​ខែមិថុនា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិ​សដៅឣនុវត្តបន្ត ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាកា​រកងពល​តូ​ចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំ​ជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ដែលមា​នសមាសភាពចូលរួមមាន លោក​មេបញ្ជាការរ​ងកងពល នាយសេនាធិការ នាយសេនា​ធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេ​នាតូច​ទាំង៤ ផងដែរ។

 

នាឱកាសនោះដែរ​លោកមេបញ្ជាការ​ក​ងពល បាន​ធ្វើកា​រកោ​តសរ​សើរ​ដល់គ្រប់បណ្តា​អង្គភាពខិតខំ​យក​ចិត្តទុក​ដាក់អនុវត្តតាម ផែនការដែ​លថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការ​ទទួ​ល​ខុសត្រូវខ្ពស់ តាម​ផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ និងបានចេញបំ​ពេញបេសកក​ម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងការ​ឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយ​មានជ័យ។

 

ជាមួយគ្នានោះដែរលោកមេបញ្ជាការកងពល បានសង្កត់ធ្ងន់ថា គ្រប់កងឯ​កភាពត្រូវ​បន្តយ​កចិត្តទុ​កដាក់ការងារបង្កបង្កើនផល និងចញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដ​ល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងស្ថា​នភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ ក្នុងនោះក៏ត្រូវត្រួតពិនិត្យ និងតៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ ធានាចេញបំពេញបេសកកម្មតាមបទបញ្ជា បានទាន់ពេល​វេលា និងទទួលជោគជ័យ។ក្នុងឱ​កាសនោះ​ដែរ លោកឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ បា​នអញ្ជើញប្រគល់​លិខិតសរសើរ និងរង្វាន់អម ដល់​យោធិនដែលមានស្នាដៃល្អប្រចាំខែ មិថុនា ផ​ងដែរ៕

Leave a Reply

Your email address will not be published.