ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ បន្តចុះសម្របសម្រួលពិ​និត្យ​មើលកា​រលក់​ ទិញស្រូវ​ប្រជាកសិ​ករ

ខេត្តបន្ទាយមានជ័យ៖ការអន្តរាគមន៍ជួយសម្របសម្រួលការប្រមូលទិញស្រូវ ដើម្បីជួ​យរក្សា​តម្លៃល​ក់​ស្រូវ​ដល់ពុកម៉ែ​បងប្អូនប្រជា​កសិករក្នុង​ខេត្តបន្ទាយមានជ័យ បានរក្សាស្ថានភាពល្អប្រសើរ ឯក​ឧត្តម អ៊ុំ រាត្រី ក្នុងនាមរដ្ឋ​បាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំ​ណរគុណជូនចំ​ពោះសម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានយ​កចិត្តទុកដាក់គិតគូរខ្ពស់ដល់ប្រជាកសិករ ដោ​យផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លា ​ជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងក​សិកម្ម សម្រាប់គាំទ្រដល់ ក្រុមហ៊ុនប៉ៃតង​ រោងម៉ាស៊ីនកិនស្រូវ ការប្រមូលទិញ​ស្រូវពីប្រជាក​សិករ​តាមតម្លៃសមស្របជៀ​សវាង​ការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

ក្នុងរយៈ​ពេលអនុវត្តន៍​ប៉ុន្មានសប្តាហ៍មកនេះ ការចូលរួម​យ៉ាងសកម្ម​ចុះសម្របស​ម្រួលគ្រប់​ទីកន្លែង​នៃការប្រមូល​ផលស្រូវវស្សា​ដើមរដូវ ប្រភេទស្រូវ​ផ្កាម្លះតាមបណ្តាឃុំ ភូមិក្នុងខេត្ត ពីសំណាក់ក្រុមកា​រងារចម្រុះរដ្ឋ​បាលខេត្តបន្ទាយមានជ័យ លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោង ម៉ាស៊ីនកិ​នស្រូវបៃ​តង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរពាណិ​ជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទ លោក លោកស្រីអភិបាលស្រុក​ មេឃុំ រោ​ងម៉ាស៊ីនកិនស្រូវ បានចុះអន្តរា​គមន៍សម្រប​សម្រួ​លនៃ​ការ​រៀ​បចំប្រ​មូលផ្តុំទិញ​ លក់ស្រូវ​ប​ងប្អូនប្រជាកសិ​ករយើង តា​មគោលដៅនាពេលនេះ តា​មត​ម្លៃកំណ​ត់យកថ្លៃ​គោល សម្រាប់​ស្រូវផ្ការំដួ​ល​ប្រភេទលេខ១ (ស្រូវសើម) មិនក្រោម៩បាត ក្នុង១គី​ឡូក្រាម ឬ ១ ០៤០រៀល ក្នុង១គីឡូ ក្រាម​នៅនឹងកន្លែងដូចនៅខេត្តបាត់ដំបងដែរ ។

នៅថ្ងៃទី២៣ វិច្ឆិកា​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេ​ត្តបន្ទាយមានជ័យ បានចុះជួបផ្ទាល់​ជាមួយ​បងប្អូ​នក្រុមការងារ ប្រជាកសិករ និងឈ្មួញ​រោងម៉ាស៊ីនកិ​នស្រូវតាម​បណ្តាគោល​ដៅមួយចំនួនក្នុ​ងស្រុកអូរជ្រៅ ព្រះនេត្រព្រះ និងស្រុកស្វា​យចេក ឃើញថាស្ថានភា​ពការប្រមូផលស្រូវ និងតម្លៃនៃ​ការលក់​ស្រូវរបស់បងប្អូនគឺរក្សា​បានតម្លៃល្អស​មស្រប​ទៅនឹងតម្លៃដែលបានកំណត់គោល មានន័យ​ថាទោះ​បងប្អូនលក់អោ​យឈ្មួយទិញក៏​មានតម្លៃប្រហាក់ប្រហែល​ទៅនឹងតម្លៃកំណត់ឬ​លក់ទៅឲ្យខា​ងរោងម៉ា​ស៊ីនដែលទទួលទិញ ។ប្រជាកសិករគ្រប់គោលដៅទាំងអស់ បានសាទរទៅ​នឹងការអនុវត្ត​ថ្លៃគោលនេះ។

ជាមួយគ្នានេះ ឯកឧត្តមអ​ភិបាលខេត្តសូមគោរពថ្លែងអំណរ​គុណ ដល់រាជរដ្ឋាភិបាល ក្រសួងកសិ​កម្មរុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិ​វឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមហ៊ុនប៉ៃតង របស់លោ​កឧ​កញ៉ា ភូ ពុយ រោងម៉ាស៊ីនកិនស្រូវ និងក្រុមការ​ងារពាក់ព័ន្ធអាជ្ញធរដែនដី ដែលបានជួយ​ដោះ​ស្រាយប​ញ្ហាតម្លៃស្រូវរក្សាតម្លៃលក់របស់​ប្រជាកសិករក្នុងខេត្ត ពិសេសតាមបណ្តា​ស្រុកឃុំដែលមាន​ស្រូវស្រាលដើមរដូវក្នុងឆ្នាំនេះ និងបន្តជួយទិញបងប្អូនប្រជាក​សិករបន្តទៀតផងដែរ ៕

Leave a Reply

Your email address will not be published.