ព័ត៌មានជាតិ

លោក នូវ​ប៉េង ច័ន្ទតារា អភិបាលរង​ខេត្តកណ្តាល អញ្ជើញជា​អធិបតីក្នុង​ពិធី ប្រកាសចូល​កាន់មុខតំណែង អភិបាល​រង នៃស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖លោក នូវប៉េង ច័ន្ទតារា អភិបា​លរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅ​ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញ​ជា​អធិបតីភាពក្នុង​ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃស្រុកកៀនស្វាយ ។ពិធីនេះក៏​មាន​ការអញ្ជើញ​ចូលរួម ពីកង​កម្លាំ​ងទាំង​៣ មន្ទីរ​អង្គ​ភា​ពជុំវិញ​ខេត្ត និងមន្ត្រីរាជ​ការសាលា​ស្រុកកៀន​ស្វាយផងដែរ។

អភិបាលរង នៃស្រុកកៀនស្វា​យ ដែ​លត្រូវបានប្រកា​សចូលកាន់មុខតំណែ​ងមាន៖លោក លីវ វណ្ណ​ថេង អភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ និងលោក ស៊ុម ធន អភិបាលរង នៃគណៈ​អភិបាល​ស្រុកកៀនស្វាយ។

នាឱកាសនោះលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត លើកឡើងថា ការប្រកា​សចូលកា​ន់មុខតំណែ​ងនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រ​ងនៅរដ្ឋ​បាល​ថ្នាក់​ក្រោមជាតិនីមួយៗ រាជរដ្ឋាភិបាលបានសិក្សារៀប​ចំច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់​ស្តីពីកា​រគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំ​ណងកែសម្រួល​ចំនួនគ​ណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធន​ធានមនុស្សក្នុងជួ​រគណៈអភិ​បាលដែល​ជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើន​ប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរ​ដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីរ៉ាប់រងអនុវត្ត មុខងារ និងធន​ធានដែ​លបានផ្ទេរពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា និងអនុ​វត្តតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននា​នានៅរដ្ឋបាលថ្នាក់ក្​រោមជាតិនីមួយ​ៗ ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ច្បាប់ និងលិខិត​បទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមា​នប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។

ទន្ទឹមនោះលោកអភិបាលរងខេត្ត ក៏បានស្នើដៃដល់អភិបាលរងស្រុកទើបចូលកាន់មុខតំណែងថ្មី ក៏ដូចជា​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកកៀនស្វាយទាំងមូល សូមបន្ត​យកចិត្តទុកដាក់ជំរុញការ​អនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួម​ទាំងកំណែ​ទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់​ហិរញ្ញវត្ថុសាធារ​ណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើ​តឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំណើន​សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។ បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់​ឱ្យបានជា​អតិបរមានូវ បទល្មើស​គ្រប់ប្រភេទ ជាពិ​សេសបញ្ហាល្បែងស៊ីសង ការជួញដូរមនុស្ស បទល្មើសនេ​សាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើ​ង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបា​យភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដែលមាន លកខណៈសម្បត្តិ ៧យ៉ាង របស់រាជរដ្ឋាភិ​បាលឱ្យបានល្អប្រសើរ។ បន្តទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដី​សាធា​រណៈរ​បស់រដ្ឋ ហើយរាល់ការចេញ លិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិត​បទដ្ឋានជាធរមាន។ បន្តខិតខំយ​កចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រ​កាន់យកនូវគោល​ការណ៍បី ជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរព​ទៅតាមតម្លៃ​សេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អការផ្ដល់​សេវារដ្ឋបា​លតាមការិ​យាល័យច្រកចេញចូលតែ​មួយនៅ រដ្ឋបាលស្រុក ដែល​ទើប ត្រូវបានកែសម្រួលបែបបទ និងនីតិវិធី​នៃការផ្តល់សេវាស្របតាមរច​នាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្ត ទុកដា​ក់ក្នុង​ការពង្រឹង​សមត្ថភាព និងសីល​ធម៌វិជ្ជាជីវៈរបស់ម​ន្ត្រីក្នុងការបំ​ពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យ ប្រ​ជាពលរដ្ឋទ​ទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេ​យ្យភាព

Leave a Reply

Your email address will not be published.