ព័ត៌មានជាតិ

ស្នងការនគរបា​ល​ខេត្តបន្ទាយមាន​ជ័យ អញ្ជើញ​ចូលរួម​ពិធីបុណ្យស​ពឧ​បាសិកា រស់ សេត ត្រូវ​ជាម្តា​យបង្កើ​ត​លោកឧត្តម​សេនីយ៍ត្រី អ៊ុន សំអ​ន នៅក្រុងសិរី​សោភ័ណ

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ និង​សហការី នៅរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២​២ បានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសិកា រស់ ​សេត ដែលបា​នទទួលមរណ​:ភាពដោយ​រោគាពា​ធ ។សពត្រូវ​ជាម្តាយ​បង្កើត របស់លោក​ឧត្តមសេ​នីយ៍​ត្រី អ៊ុន សំអន ស្នងការរង ផែនការងារ ​អត្តសញ្ញាណកម្ម ។

ឧបាសិកា រស់ សេត បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៩២ ឆ្នាំ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលកំពុ​ងតំកល់​ធ្វើបុណ្យតា​មប្រពៃណី​នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិអូរអំបិល សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសដ៏ក្រៀម​ក្រំនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសម្តែង​នូវការចូ​លរួមមរ​ណៈទុក្ខ និង​សោកស្តាយយ៉ាងក្រៃលែងជាមួយក្រុ​មគ្រួសារនៃសព ចំពោះ​ការបាត់បង់ឪពុក ម្តាយ ជីតា ជាទីស្រឡាញ់ និង​មានព្រហ្មវិធម៌ចំពោះភរិយា កូន និងចៅៗកន្លងមក ។

ក្រុមគ្រួសារនៃសព ក៏បានគោរពថ្លែងអំ​ណរគុណដល់លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការី ដែលបាន​គិតគូរនិងយកចិត្តទុកដាក់ ដល់ក្រុមគ្រួសារនគរបាលដែលកំពុងជួបការលំបាក។ ក្រុ​មគ្រួសារសព ក៏បានជូន​ពរដល់ថ្នាក់ដឹកនាំទាំង​អស់សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published.