ព័ត៌មានជាតិ

ចាប់ផ្ដើមបើកដំណើរការហើយ ទីតាំងសង្វៀនមា​ន់ និងអាប៉ោង-យូគី​ លំដាប់ VIP ដ៏ធំ​ក្នុងសង្កាត់ទ​ន្លេបាសាក់​ផ្គើនអនុសាសន៍សម្ដេចតេជោ!!

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យ​សមត្ថកិច្ច​បង្ក្រាបមេខ្លោង​ដែលបើកល្បែង​ស៊ីសងខុស​ច្បាប់ រាប់តាំង​ពីមេឆ្នោត មេឡូតូ និងប​នល្បែងខុសច្បាប់ដទៃទៀត។ការថ្លែងជាសា​ធារណៈបែប​នេះធ្វើឡើង​នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា គឺរយៈពេល​ជាងមួយ​សប្ដាហ៍​បន្ទាប់ពី​លោក​បានដាក់​ចេញប្រ​តិបត្តិ​ការទ្រង់ទ្រាយ​ធំក្នុងការបង្ក្រាប​ល្បែងស៊ីសងនៅទូទាំងប្រទេស។ទីតាំ​ងល្បែងស៊ីសងសង្វៀនមា​ន់ អាប៉ោង​យូគីដ៏ធំលំដាប់ vipបង្កប់ក្នុង​អាគា {ការជួ​លដ៏ធំ} {ជាន់ទី៣ }ស្ថិត​នៅក្បែរ រដ្ឋ​សភាជាតិ សង្កាត់ទន្លេបាសា​ក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តើអាជ្ញាធ​រពាក់​ព័ន្ធក្នុ​ងខណ្ឌចំកា​រមនដូចគ្នា​អាជ្ញាធរពាក់ព័ន្ធ​រាជធានីភ្នំពេញជ្រាបព័​ត៌មាននេះដែរឬនៅ?

ប្រភពបន្តពីអ្នកលេ​ងល្បែងម្នាក់​មិនបញ្ចេញ​ឈ្មោះប្រាប់​ថា អង្គភាព ពេញចិត្តមេឌា អោយដឹ​ងថា បើសិនជាអ្នកសារព័ត៌មា​នមួយណា​ហ៊ានធ្វើការ​ចុះផ្សាយព័ត៌​មានពាក់​ព័ន្ធនឹង​ល្បែងស៊ីសង​នៅចំណុចខា​ងលើនេះ​នឹងចាប់ខ្លួន និងដកអាជ្ញាប័ណ្ណដោ​យស្វ័យប្រវត្តិ អ្នកសារព័ត៌​មានសង្ឃឹមថា ការចុះផ្សាយ​ល្បែងសង​គឺជាការចូ​លរួមចំណែក​និងការទប់ស្កាត់​រាប់បទល្មើស​នៅ​ក្នុងមូលដ្ឋាន ហើយសង្ឃឹមថាថ្នាក់ដឹ​កនាំ​និងជ្រាបព័ត៌មាននេះ។

ជុំវិញល្បែងស៊ីសងលំដាប់ V i P ខាងលើព​លរដ្ឋក្នុងក្រុងភ្នំពេញ សង្ឃឹមថាអា​ជ្ញាធរពាក់ព័ន្ធ​ក្នុងខណ្ឌចំការ​មន ក៏ដូចជា អាជ្ញាធ​រពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ និងយកចិត្តទុកដា​ក់ក្នុងកា​រចាត់មន្ត្រីជំ​នាញចុះពិនិត្យនិង​សិក្សាជុំវិញល្បែងស៊ីសងកំពុងតែគៀងគរ ប្រជាពលរដ្ឋខ្មែរ​ចូលទៅ​លេងដោ​យអាណាធិបតេយ្យ​នាំគ្នាភ្នាល់លុយ​(១គូ)ខ្ទង់​ពាន់ ម៉ឺនដុល្លារ។

ប្រភពបែកធ្លាយបន្តពី​អ្នកក្នុងចូល​ទៅលេងល្បែងថា ទីតាំងនេះគឺជារ​បស់អ្នកមានអំណា​ចម្នាក់ ដែលមានខ្នងបង្អែក​ពីក្រោយរឹងមាំ ទើបគេអាចបើ​កដំណើរការទី​តាំងសង្វៀន​(ជល់មាន់)នេះ នៅចុងកណ្ដាល​ទីក្រុងភ្នំពេញ បានហើយមិនមែនជាកា​របើកលេងលំៗនោះទេ គឺលំដាប់ ViPតែម្តង។

កន្លងមកសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជាសម្ដេច​មានប្រសាសន៍ថា រាល់ល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់សូមឲ្យមន្ត្រីពាក់ព័ន្ធក្នុង រាជធា​នី​/ខេត្ត ធ្វើការបង្ក្រាបអោ​យទាន់ពេលជា​ពិសេសទីតាំង​ដែលមាន​ប្រជាពលរដ្ឋចូ​លលេងគឺមិន​អនុញ្ញាតជាដា​ច់ខាត។បើសិនអាជ្ញាធរនៅក្នុង រាជធានី/ខេត្តមិនអនុវត្តរឺទប់ស្កាត់ សម្ដេច មិនញ​ញើតនិ​ងការដក់តំណែងនិងតួនាទីឡើយ។

ពលរដ្ឋសង្ឃឹមថាទី​តាំងល្បែងស៊ី​សងមួយកន្លែងនេះ លោក គៀង លក្ស័ អភិបាលខណ្ឌ​ចំការនិ​ងលោ​ក យិន សាន អធិការ​ខណ្ឌចំការមន និងយកចិត្តដាក់ក្នុងកា​រដឹកនាំមន្ត្រីជំនាញចុះ​ពិនិត្យនិង​ធ្វើការទ​ប់ស្កាត់បង្ក្រាបទាន់ពេលវេលា។ជៀសវាងមា​នការរិះគន់ពីប្រជាព​លរដ្ឋនិងមហាជនជា​ច្រើនថាអាជ្ញាធរពាក់ព័ន្ធបើគ្មានការបើកដៃបើកភ្លើងជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន ទើបទី​តាំងមួយកន្លែងនេះអាចដំណើរការបាន។

ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​និងលោកឧត្តម​សេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាជួយ​ចាត់មន្ត្រីជំនាញ​នៅស្នងការចុះពិនិត្យនិងស្រាវជ្រាវដើម្បីធ្វើការបង្ក្រាបផង។ដើម្បីគោរពតាម​អនុសាសន៍ដ៏ខ្ពង់​ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃនិងចូលរួម​ចំណែកបញ្ចៀសអំពើ​ចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួចចោរឆក់ចោរប្លន់គាស់ផ្ទះជាពិសេស​ហឹង្សាក្នុង​គ្រួសារ សង្ឃឹមថាលោកអភិបា​លរាជធានីភ្នំពេញនិង​ស្នងការរាជធានី​ភ្នំពេញនិងបង្ក្រាប​បានចាក់ជា​មិន​ខានដើម្បីភូមិ/ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចនិងរក្សាសន្តិសុខសុវត្ថិ​ភាពជូនបងប្អូនប្រជាពល​រដ្ឋក្នុងមូលដ្ឋានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទាំងពីរ។ក្រុមការងា​រអ្នកសារព័​ត៌មានយើង រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

Leave a Reply

Your email address will not be published.