ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង​ បើកវគ្គបណ្តុះ​បណ្តាល ​ស្តីពីការអ​នុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ​ជូនគ្រួសា​រងា​យរងហា​និភ័យ ក្នុងកំឡុងពេល​មានសម្ពាធអតិផរណា

ខេត្តស្វាយរៀង៖ លោកស្រី ឯក សុវណ្ណភារៈ​ អភិបាលរងខេត្តស្វាយរៀង ​តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងលោក​ស្រី ប្រាក់ ថារ:ភារី អគ្គនាយ​ករង នៃមូលនិធិជាតិជំនួយសង្គម នា​ព្រឹក​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញ​ជាអធិប​តីក្នុងពិធីបើក​វគ្គបណ្តុះបណ្តា​លស្តីពីការអ​នុវត្តកម្មវិធី ​ឧបត្ថម្ភ​សាច់ប្រាក់ ជូនគ្រួសា​រងាយរងហានិភ័យ ក្នុងកំឡុងពេលមានសម្ពា​ធអតិផ​រណា។

លោកស្រីអភិបាលរងខេត្តមានប្រ​សាសន៍ថា​ សម្តេចតេជោ ហ៊ុន សែន មាន​ចក្ខុវិស័​យវែងឆ្ងាយ​ក្នុង​កា​រគាំពា​រសង្គម​ដោយកសាងប្រ​ព័ន្ធគាំ​ពារសង្គម មួយដែលមានប្រសិទ្ធិភាព និងចីរភាព​ហិរញ្ញ​វត្ថុ ដើម្បីបម្រើលើ​គោលន​យោបាយកាត់បន្ថយ និ​ងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសម​ភាព តាមរយ:ការដាក់ចេញនូវក្រខណ្ឌ​គោលនយោបាយជាតិគាំពារសង្គម ដែលផ្តោត​លើសស​រស្តម្ភចំ​នួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ។

លោកស្រីបន្តថា​ តាមរយះសិក្ខាសាលានេះ​ លោក លោកស្រី នឹងទទួល​បានចំណេះដឹង និងជំ​នាញ​ថ្មីៗបន្ថែម​ទៀត សម្រាប់អនុវត្តកម្ម​វិធីនៅតាមឃុំ សង្កាត់ មានសមត្ថភាពគ្រប់គ្រាន់​ក្នុងការអនុវត្តបន្ត​នឹងសូមផ្តល់នូវចំ​ណុចសំខាន់ចំនួនជូនដល់អង្គពិធីដូចខាងក្រោម៖

. សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់គ្រប់បទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ បន្ថែមទៀតសម្រាប់យកទៅអនុវត្តការងាររបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់។

. បន្តប្រើប្រាស់នូវចំណេះជំនាញ បទពិសោធន៍ និងយន្តការដែលមាន ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្កសិទ្ធ​ភាពនៃការអនុវត្តកម្មវិធី

.​ បន្តពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈមធ្យោបាយនានា ដើម្បីបង្កើនប្រសិទ្ធភា​ពការងារ។

. បន្តប្រើប្រាស់យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីប្រកដថាកម្មវិធីនឹងដំ​ណើរការ​បានរលូនស្របតាមផែនការ និងលទ្ធផលរំពឹងទុក។

.ស្នើសុំឱ្យ លោក លោ​កស្រីជាអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំសង្កាត់ បន្តអនុវត្តកម្មវិធី​ឱ្យកាន់តែ​មានប្រសិទ្ធភាពខ្ពស់។

. ស្នើសុំ លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក មេត្តាជួ​យពង្រឹងនូវយន្តពិ​និត្យតា​មដានការអនុវត្តកម្មវិធី ជាពិសេសជំរុញនិងលើកទឹកចិត្តមន្ត្រីអនុវត្តកម្មវិធីឃុំសង្កាត់

.​ស្នើសុំសារព័ត៌មានទាំងអស់ បន្តជម្រុញការផ្សព្វផ្សា​យឱ្យបានទូលំទូ​លាយស្តីពីកា​រដាក់ឱ្យអ​នុវត្តកម្មវិធី​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួ​សារងាយរងហានិភ័យក្នុងពេលមានសម្ពាធអតិផរណា ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគ្រួសារងាយរងហានិភ័យ និងគ្រួសារ​រស់នៅ​ក្បែបន្ទាត់ក្រីក្រ៕

Leave a Reply

Your email address will not be published.