ព័ត៌មានជាតិ

នគរបាលក្រុងប៉ោយប៉ែត ក្របួចបា​នចោរ​កាច់កម៉ូតូ២នាក់ រួមនឹងវត្ថុតា​ងមួយចំនួន

(បន្ទាយមានជ័យ)៖ដោយអនុវត្តតាមបទបញ្ជារបស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាល​ខេត្តបន្ទាយមានជ័​យ និងក្រោ​មកា​របញ្ជាផ្ទាល់ពី​លោកវរសេនីយ៍ឯក សៅ សារឿន អធិការ​ន​គរបា​លក្រុងប៉ោយប៉ែត នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ​២០២២ វេលាម៉ោង០៦និ​ង៤០នាទី កម្លាំង​​ប៉ុស្តិ៍​នគរ​បាលរដ្ឋបាលផ្សារ​កណ្ដាល និងកម្លាំងជំនា​ញព្រហ្មទណ្ឌ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានចំនួន០៤នាក់ជាបន្តបន្ទាប់ដោយ

ទី១.ឈ្មោះបូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ។

ទី២.ឈ្មោះ​ សុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ ។

ទី​៣.ឈ្មោះកៅ ដុល្លា ភេទប្រុស អាយុ១៧ឆ្នាំ ។

និង​ទី៤.ឈ្មោះ ជឿន ជាង ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ ទាំង៤​ខា​ងលើ​ស្នាក់នៅ​ភូមិផ្សា​រកណ្តា​ល​ទាំងអស់គ្នា។វត្ថុតាងដែ​លដកហូតបានរួមមាន៖ម៉ូតូ០៣គ្រឿង

/. មានម៉ាកយ៉ាម៉ា​ហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានផ្លាកលេខ មាន​លេខ​ម៉ាស៊ីន ​G3M1E-022071 លេខតួ MLE3G582111022081

/.មានម៉ាកហ្សូមមឺ​អិច (ZOOMER -X) ពណ៌ខ្មៅ ដែលបាត់នោះ ។

/.ម៉ាកស៊ីប៊ីអរ ១៥០ (CBR 150) គ្មានផ្លាកលេខ និងឧបករណ៍ ដូចជាសោរ ដែកកាប់ ស្នាប់ដៃ និង​ដែកកេសកែច្នៃមួ​យចំនួន រួចនាំ​យកទៅ​អធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ កសាងសំណុំរឿង​បញ្ជួន​តាមនីតិវិធី។

 

ពាក់ព័ន្ធករណីខាងលើនេះបើតាមអលោកវរសេនីយ៍ឯក សៅ សារឿន អធិការ​ន​គរបា​លក្រុងបាន​ឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធករណី​ចោរកាច់កម៉ូតូ​នៅចំណុច​ភូមិបាលិ​លេយ្យ១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងបានចុះជ្រាវស្រាវ​ឆែកGPS ឃើញថា ​ម៉ូតូនៅចំណុច​ក្រោយ​សាលា​សង្កាត់ផ្សារកណ្ដាល ស្ថិតក្នុងភូ​មិផ្សារកណ្ដាល សង្កាត់ផ្សា​រកណ្ដាល ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងន​គរបាលបានចុះទៅដ​ល់គោល​ដៅ​ធ្វើការឃាត់ខ្លួន​ក្រុមជនសង្ស័យរួ​មនិងវត្ថុតាង​តែម្តង។នៅចំពោះមុខសមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះបូលី ពៅ ហៅង៉ោល បានឆ្លើយសារភាពថា រូបខ្លួន​ពិតជាបាន​ធ្វើសកម្មភាពលួច​ម៉ូតូខាង​លើពិត​ប្រាកដមែន និងធ្លាប់​ជាប់ពន្ធនាគារ ពាក់ព័ន្ធ ជួញដូរគ្រឿងញៀនទៀតផង។​ចំពោះជ​នសង្ស័​យ​ឈ្មោះ កៅ ដុល្លា ហៅ ឡា ស្នាក់នៅក្នុងបន្ទ​ប់ជាមួយជនសង្ស័​យឈ្មោះ​បូលី ពៅ ហៅង៉ោល​ ​ជាបក្សពួក។​កម្លាំងជំនាញស្នើសុំ​ឃាត់ខ្លួនជន​សង្ស័យទាំង​ពីរនាក់ខា​ងលើ ដើម្បីក​សាងសំ​ណុំរឿងបញ្ជូន​តាមនីតិវិធីបន្ត។​ចំណែកឈ្មោះសុវណ្ណ ​បូលីនិង ជឿន ជាង ហៅទក់ ពុំមានកា​រពាក់​ព័ន្ធអំពើលួចឡើយ កម្លាំងជំ​នាញស្នើសុំធ្វើការអប់​រំ កិច្ចសន្យា អោយ​ត្រឡប់ទៅផ្ទះវិញ។ដោយ​ឡែកម៉ូតូរបស់​​ជន​រងគ្រោះ​ខាង​លើ កម្លាំង​ជំនាញ​ប្រគល់​អោយទៅ​ម្ចាស់ម៉ូតូវិញ៕

Leave a Reply

Your email address will not be published.